ចំណុច ៦យ៉ាង ដែលលោកអ្នកត្រូវធ្វើដើម្បីឱ្យអាជីវកម្មរបស់អ្នកសម្រេចគោលដៅ
ការធ្វើអាជីវកម្ម គឺត្រូវមានយុទ្ធសាស្ត្រត្រឹមត្រូវ ស្របទៅតាមបរិបទទីផ្សារ និងតម្រូវការរបស់អតិថិជន។ ទោះជាយ៉ាងណា យុទ្ធសាស្ត្រគួរតែមានភាពបត់បែនដើម្បីយកឈ្នះគូប្រជែង។ ខាងខាងក្រោមនេះ គឺជាចំណុច ៦ យ៉ាងដែលលោកអ្នកគួរធ្វើ៖
១) ពិនិត្យមើលយុទ្ធសាស្ត្រគ្រប់គ្រងបណ្ដាញសង្គមរបស់អ្នកឡើងវិញ
ភាពជោគជ័យរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន ក៏មានចូលរួមចំណែកពីបណ្ដាញសង្គមផងដែរ។ ដូច្នេះហើយបានជាអ្នកជំនាញលើកឡើងថា មានក្រុមហ៊ុនតិចតួចណាស់ដែលទទួលបានជោគជ័យដោយមិនប្រើបណ្ដាញសង្គម។ បីសំណួរដែលលោកអ្នកគួរសួរខ្លួនឯងគឺ៖
១) បណ្ដាញសង្គមមួយណាដែលអតិថិជនរបស់អ្នកមាននិន្នការប្រើប្រាស់វា?
២) បណ្ដាញសង្គមមួយណាដែលសក្ដិសមបំផុតសម្រាប់អាជីវកម្មរបស់អ្នក?
៣) តើអ្នកគួរប្រើប្រាស់បណ្ដាញសង្គមតាមវិធីណាដើម្បីឱ្យវាមានចំណែកសម្រេចគោលដៅឱ្យបានកាន់តែធំ?
២) មានផែនការរៀបចំមាតិកា (Content) ច្បាស់លាស់៖
មិនមែនចេះតែនឹកឃើញអ្វី post នោះទេ វាត្រូវការផែនការរៀបចំមាតិកា ឬខ្លឹមសារច្បាស់លាស់ដើម្បីធានាបាននូវភាពជោគជ័យយូរអង្វែង។ ផែនការនោះត្រូវតែទំនាក់ទំនងទៅនឹងអាជីវកម្មរបស់អ្នក ជាពិសេសគឺទាក់ទាញដល់ការចាប់អារម្មណ៍អតិថិជន ឬអ្នកប្រើប្រាស់បណ្ដាញសង្គម ដើម្បីប្រែក្លាយពួកគេឱ្យទៅជាអតិថិជនពិតប្រាកដរបស់អ្នក។
៣) សាកល្បងវីដេអូខ្លះៗ
សាកល្បងវីដេអូល្អៗ មួយចំនួន ដែលគួរឱ្យអារម្មណ៍អំពីផលិតផល ឬសេវាកម្មរបស់អ្នក។ នេះជាផែនការដែលធ្វើឱ្យអតិថិជនគិតថាប្លែក។
៤) បង្កើត app សម្រាប់ក្រុមហ៊ុន៖
មិនមែនចាំបាច់តែក្រុមហ៊ុនផ្នែកបណ្ដាញផ្សព្វផ្សាយនោះទេ លោកអ្នកដែលមានផ្ដល់សេវាកម្ម និងលក់ផលិតផលក៏អាចបង្កើត app សម្រាប់ទូរស័ព្ទផងដែរ ព្រោះថាអ្នកប្រើប្រាស់ទូរស័ព្ទមានកាន់តេឹច្រើនឡើងៗ។ អ្នកគួរមានគេហទំព័រដែលត្រូវបានរចនាដ៏ទាក់ទាញមួយ ហើយអ្នកក៏ត្រូវធ្វើបច្ចុប្បន្នភាព (update) វាជារៀងរាល់ថ្ងៃ នោះបើអ្នកមាន app មិនកាន់តែប្រសើរហើយទេ។
៥) ពិនិត្យមើលបញ្ជីធនធានមនុស្សអ្នកឡើងវិញ
ធនធានមនុស្ស គឺពិតជាសំខាន់ ឬជាទ្រព្យសកម្មដែលមានតម្លៃបំផុតសម្រាប់អាជីវកម្មរបស់អ្នក។ លោកអ្នកត្រូវពិនិត្យមើល ថាតើមានបុគ្គលិកណាខ្លះដែលត្រូវដំឡើងប្រាក់ខែ ដំឡើងតួនាទី នាឆ្នាំថ្មីនេះ ហើយមានផ្នែកណាខ្លះដែលត្រូវពង្រឹង (ជ្រើសរើសបុគ្គលិកថ្មី ឬ បណ្ដុះបណ្ដាលបន្ថែម)។
៦) អភិវឌ្ឍន៍បច្ចេកវិទ្យាដើម្បីកែប្រែប្រព័ន្ធគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព៖
ការគ្រប់គ្រងសន្និធិ ការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម គួរតែពិនិត្យមើលថាតើអាចប្រើប្រព័ន្ធបច្ចេកវិទ្យាធ្វើឱ្យការគ្រប់គ្រង កាន់តែមានប្រសិទ្ធភាពជាងមុនបានដែរឬទេ។ បច្ចេកវិទ្យាកាន់តែទំនើប។ លោកអ្នកគួរសិក្សា ហើយបើមានលទ្ធភាពសាកល្បងដើម្បីភាពប្រសើរឡើងវិញ៕
ដោយ៖ រតនៈវិភូ