ដឹង​ថា មូលហេតុអី​បានជា Apple មិន​ផលិតកុំព្យូទ័រ Macbook ប្រើ​ Touchscreen ទេ?​



កុំព្យូទ័រ Desktop មាន​អាយុកាល​ច្រើន​ទសវត្ស​មក​ហើយ ហើយ​ក៏​មិន​បាន​ងាក​ចេញ​ពី​សង្វៀន​ប្រកួតប្រជែង​ទីផ្សារ​កុំព្យូទ័រ​ផង​ដែរ បើ​ទោះបី ប្រភេទ​កុំព្យូទ័រ​យួរដៃ កំពុង​ត្រូវ​បាន​ផ្ដោត​អភិវឌ្ឍ​រឹតតែ​ទំនើប​ខ្លាំង​ពី​ក្រុមហ៊ុន​កុំព្យូទ័រ​ល្បីៗ​លើ​លោក។

នៅ​ក្នុង​បទសម្ភាសន៍​មួយ ជាមួយ​លោក Ive (មេ​ផ្នែក​ឌីហ្សាញ) លោក Schiller (អនុ​ប្រធាន​ផ្នែក​ទីផ្សារ) និង​បុរស​មាន​រហស្សនាម​ចេះ​វេទមន្ត លោក Craig Federighi (អនុ​ប្រធាន​ជាន់ខ្ពស់​ផ្នែក Software) ដែល​សុទ្ធ​ជា​បុគ្គល​សំខាន់​ក្នុង​ក្រុមហ៊ុន Apple ​បាន​ពន្យល់​ថា តាម​ពិត​ពួក​គេ​ មិន​ដែល​គិត​មាន​គម្រោង ច្របាច់​បញ្ចូល​រវាង​ផលិតផល iPad និង Mac ចូល​គ្នា ដើម្បី​បង្កើត​កុំព្យូទ័រ​កូន​កាត់​ថេប្លេត (Desktop Tablet) ​ដូច​ជា Surface Studio របស់ Microsoft សោះ​ឡើយ។

លោក Jony Ive

លោក Jony Ive ​លើកឡើង​ថា touchscreen នៅ​លើ Mac “នឹង​មិន​មាន​ប្រយោជន៍​អ្វី​ជា​ពិសេស​នោះ​ទេ" នេះ​ជា​ការ​ថ្លែង​ប្រាប់​ក្នុង​បទសម្ភាសន៍​ទៅ​កាន់​គេហទំព័រ Cnet ហើយ​លោក​ថា Touch Bar ​ថ្មី​ដែល​ទើប​ដាក់​ចេញ ក្រោម​ការ​ចំណាយ​ពេល​អភិវឌ្ឍ​ពីរ​ឆ្នាំ​មុន​បំពាក់​លើ​កុំព្យូទ័រ គឺ​វា​គ្រប់គ្រាន់​ហើយ។

លោក Craig Federighi

គ្មាន TouchBook Pro “យើង​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ អស់​ប៉ុន្មាន​ឆ្នាំ​មក​នេះ ហើយ​កំណត់​បាន​សេចក្ដី​សន្និដ្ឋាន នឹង​ផ្ដោត​ផលិត​កុំព្យូទ័រ PC ​ដ៏​ល្អ​បំផុត អ្នក​មិន​អាច​ព្យាយាម បង្វិល MacOS ​ឱ្យ​ទៅ​ក្នុង iPhone បាន​ឡើយ” លោក Schiller មាន​ប្រសាសន៍។ “ផ្ទុយ​ទៅ​វិញ អ្នក​ក៏​មិន​អាច​ប្រើ iOS លើ Mac ​ដូច​គ្នា … ។ ដូច្នេះ ប្រព័ន្ធ​សូហ្វ៊េរ​នីមួយៗ គឺ​មាន​លក្ខណៈ​ពិសេស ល្អ​បំផុត​ហើយ សម្រាប់​ជា​តម្រូវការ​ចង់​បាន​របស់​អ្នក​ប្រើ __ ហើយ​យើង​ធ្វើ​រឿង​ដ៏​សម​ហេតុផល ដើម្បី​បញ្ចូល​បន្ថែម​អ្វី​ដែល​ជា​តម្រូវការ​ចង់​បាន ទៅ​លើ​ផលិតផល​នីមួយៗ​ដោយ​ឡែក​ពី​គ្នា តែ​មិន​ផ្លាស់ប្ដូរ​ភាព​ជា​មូលដ្ឋាន​របស់​វា​នោះ​ទេ ដូច្នេះ​វា​ត្រូវ​បាន​សម្របសម្រួល"។ របារ​ប្រើ touch ថ្មី (Touch Bar) ​មាន​វត្តមាន​លើ កុំព្យូទ័រ MacBook ថ្មី​របស់ Apple ​គឺ ស្ពាន ជា​ផ្លូវកាត់ ក្នុង​ការ​ប្រើ ដែល​បាន​ពី concept រវាង iOS និង MacOS រួច​ទៅ​ហើយ។ ដោយ​ការ​បន្ថែម dynamic keys ​(សំដៅ​លើ Touch Bar) នេះ នឹង​ធ្វើឲ្យ​កម្មវិធី (app) កាន់តែ​ទទួល​ស្គាល់​ការ​បញ្ជា​ដោយ touch បាន​ច្រើន (touch-friendly) និង​ងាយស្រួល​បើក​ប្រើ។ “វា​អស្ចារ្យ ដែល​ផ្ដល់​វិធី​ពីរ​ជម្រើស​ផ្សេង​គ្នា សម្រាប់​ដំណោះស្រាយ​ខ្លះ លើ​សាច់​រឿង​ដូច​គ្នា ប៉ុន្តែ វា​ក៏​ផ្ដល់​លក្ខណៈ​ពិសេស​ខ្លាំង ដែល​កុំព្យូទ័រ ឬ​សូហ្វ៊ែរ​ដទៃ​មិន​មាន​ដូច”។ លោក Phil Schiller លើកឡើង។ ថ្វីបើ​នេះ​ជា​គំនិត បំបិទ​ចោល MacBook គ្មាន​ថ្ងៃ​ប្រើ Touchscreen លោក Jony Ive ក៏​បាន​បន្ថែម​ថា មុខងារ​ថ្មី កំពុង​ចាប់ផ្ដើម​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​រំភើប​ជាមួយ​ទម្រង់ការ​ថ្មី​សម្រាប់​ការ​ប្រើ​កុំព្យូទ័រ​សម័យ​ទំនើប​នេះ។ “យើង​មិន​ចង់ គ្រាន់តែ​បង្កើន​ល្បឿន​ឱ្យ MacBook Pro ប៉ុណ្ណោះ​ទេ” លោក​បន្ថែម។ “ក្នុង​គំនិត​របស់​យើង នេះ​ជា​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​ហើយ ជា​ជំហាន​ឆ្ពោះ​ទៅ​មុខ។ វា​ជា​ប្រព័ន្ធ​ថ្មី​មួយ ដែល​អាច​ឱ្យ​យើង បង្កើត​អ្វី​ថ្មី​ជាច្រើន​ចេញ​មក អ្វី​ដែល​យើង​មិន​អាច​ប្រមើល​ឃើញ​នៅ​ឡើយ”៕ ​ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ cultofmac
X
5s