លោក​Zig Ziglar៖« ​អ្នក​មិន​​​​​​ចាំ​បាច់​រង​ចាំ​​​​ដល់​អ្នក​អស្ចារ្យ​ដើម្បី​ចាប់​ផ្តើម​​ធ្វើ​អ្វី​មួយ​ទេ តែ​អ្នក​ត្រូវ​ចាប់​ផ្តើម​​​​​ធ្វើ​ជា​មនុស្ស​អស្ចារ្យ​។»​



« ​អ្នក​មិន​​​​​​ចាំ​បាច់​រង​ចាំ​​​​ដល់​អ្នក​អស្ចារ្យ​ដើម្បី​ចាប់​ផ្តើម​​ធ្វើ​អ្វី​មួយ​ទេ តែ​អ្នក​ត្រូវ​ចាប់​ផ្តើម​​​​​ធ្វើ​ជា​មនុស្ស​អស្ចារ្យ​។» ​នេះ​ជា​ពាក្យ​សម្ដី​ដ៏​មាន​តម្លៃ​របស់​លោក Zig Ziglar។ ​មនុស្ស​ជា​ច្រើន​​ចង់​ពូកែ​​ធ្វើ​អ្វី​មួយ​ឬ​ចង់​បាន​លទ្ធផល​ល្អ​ៗ​ ​ហើយ​​ក៏​គ្មាន​នរណា​ម្នាក់​ចង់​បាន​លទ្ធផល​មធ្យម​នោះ​ទេ ប៉ុន្តែ ​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​រង​ចាំ​ដល់​ពួក​គាត់​អស្ចារ្យ​​ទើប​ពួក​គាត់​​ចាប់​ផ្តើម​ធ្វើ​អ្វី​មួយ​។

​អ្វី​ដែល​គួរ​ឲ្យ​ចោទ​​សួរ​គឺ​ពេលណា​ ទើប​ពួក​​គេ​​អស្ចារ្យ​ទៅ? ​​​​ឧទាហរណ៍​ថា​ អ្នក​ខ្លះ​ចង់​ក្លាយ​ជា​សិស្ស​ពូកែ​ ប៉ុន្តែ​ពួក​គាត់​គិត​ថា​ដើម្បី​ក្លាយ​ជា​សិស្ស​ពូកែ​បាន ពួក​គាត់​ត្រូវ​ចេះ​អ្វី​ៗ​ទាំង​អស់​​ដែល​គ្រូ​បង្រៀន​សិន​​​​។ ​​ចូរ​អ្នក​ចងចាំ​ថា​​ ប្រសិន​ជា​អ្នក​មិន​ចាប់​ផ្តើម​សកម្មភាព​ ​អ្នក​នឹង​មិន​អាច​សម្រេច​អ្វី​​បាន​ទាំង​អស់។​

ដូច​ឧទាហរណ៍​ខាង​លើ ដើម្បី​ក្លាយ​ជា​សិស្ស​ពូកែ​បាន ​ពួក​គាត់​ត្រូវ​​ខិត​ខំ​​រៀន​ រំលឹក​មេរៀន​ ធ្វើ​កិច្ច​ការ​ដែល​គ្រូ​ដាក់​ឲ្យ អាន​សៀវភៅ​​ជា​ប្រចាំ​ថ្ងៃ​ដើម្បី​បង្កើន​ចំណេះ​ដឹង​បន្ថែម​​​។ល។ ​​ពោល​​គឺ​​ត្រូវ​មាន​សកម្មភាព​​​ជា​មុន​សិន ហើយ​ភាព​អស្ចារ្យ​​នឹង​មក​ដល់​ពេល​ក្រោយ៕​​ ​

អត្ថបទ​ដោយ​​៖ អឹុង មុយយូ

X
5s