តោះមកប្រៀបធៀប កាមេរ៉ាថតរូបទម្រង់បញ្ឈរ (Portrait) OnePlus 5 ខ្លាំងជាង ឬ iPhone 7 Plus ខ្លាំងជាង ?
អាចនិយាយបានថា iPhone 7 Plus គឺជារៀមច្បង ទូរស័ព្ទកាមេរ៉ាភ្លោះ ព្រោះបានឃើញពន្លឺថ្ងៃមុន OnePlus 5។ iPhone 7 Plus ត្រូវបាន Apple សម្ពោធកាលពីខែកញ្ញា ឆ្នាំ២០១៦ ខណៈ OnePlus 5 វិញ ទើបបង្ហាញខ្លួនកាលពីមិថុនា ឆ្នាំ២០១៧ នេះ។ ត្បិតទាំងពីរម៉ូដែល មានកាមេរ៉ាភ្លោះ ដូចគ្នា តែវាលក្ខណៈសម្បត្តិ lens របស់វា គឺមិនដូចគ្នាទេ។
OnePlus 5 ប្រើកាមេរ៉ាប្រភេទ Dual មួយមានទំហំ 16MP កម្រិត f/1.7 ឯមួយទៀតទំហំ 20MP ជាមួយ f/2.6 និងមាន 1.6x optical zoom ក៏មានភ្លើងជំនួយពីរគ្រាប់ dual-LED flash ផងដែរ។ រីឯ iPhone 7 Plus វិញ ប្រើប្រាស់កាមេរ៉ាភ្លោះ ទំហំ 12MP ដូចគ្នា តែមួយមានកម្រិត f/1.8 និងមួយទៀតកម្រិត f/2.8 មានភ្លើងជំនួយ ២គ្រាប់ dual-LED។ ចុះប្រិយមិត្តចង់ដឹងទេថា រវាងស្មាតហ្វូនខ្លាំងខាងកាមេរ៉ាទាំងពីរម៉ូដែល តើមួយណាខ្លាំងជាងមួយ បើយកទៅថតរូបទម្រង់បញ្ឈរ Portrait នោះ?
ទំព័រនេះយើងសូមលើកយក លទ្ធផលរូប ដែលផ្ដិតចេញពីកាមេរ៉ាស្មាតហ្វូនទាំងពីរ ហើយប្រើប្រាស់ប្លង់រូបចំនួន ៥ ផ្សេងគ្នាដូចខាងក្រោម៖
រូបថតកៀកជិត
ដូចប្រិយមិត្តមើលឃើញនឹងភ្នែកជាក់ស្ដែងអីចឹង ទាំង រូបផ្ដោតដោយ OnePlus 5 និង iPhone 7 Plus សុទ្ធតែមានសមត្ថភាពអស្ចារ្យ ក្នុងការថតរូប ផ្ដល់សភាពច្បាស់ល្អមិនចាញ់ឈ្នះគ្នានោះទេ។ តែបើតាម យោបល់របស់ខ្ញុំរូបថត OnePlus 5 ហាក់មានកូល័រដិតជាងបន្តិច ហើយរូបខ្លះ ហាក់ភ្លឺជាង iPhone 7 Plus ផងដែរ។ យ៉ាងណា ត្រឹមចំណុចប៉ុណ្ណេះ ខ្ញុំយល់ថា មិនទាន់អាចទាក់ទាញ អតិថិជនដែលកំពុងកាន់ iPhone ឱ្យងាកទៅប្រើ OnePlus នៅឡើយទេ៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ phonearena