គតិមាសទាំង ៦ឃ្លាពីលោក ជេហ្វ បេហ្សូស (Jeff Bezos)
លោក ជេហ្វ បេហ្សូស (Jeff Bezos) ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនAmazon ថ្មីៗនេះទើបតែក្លាយជាអ្នកមានជាងគេលើលោក ដោយមានទ្រព្យសម្បត្តិកើនដល់៩០,៥ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ទស្សនាវដ្ដីForbes ។
ខាងក្រោមនេះជាគិតមាសដែលលោកអ្នកអាចរៀនសូត្រពីកំពូលអ្នកមានរូបនេះបាន៖
១) «ខ្ញុំបានដឹងយ៉ាងច្បាស់ថា ប្រសិនបើខ្ញុំបរាជ័យ ខ្ញុំនឹងមិនមានវិប្បដិសារីនោះទេ ប៉ុន្តែខ្ញុំនឹងមានវិប្បដិសារី ប្រសិនបើខ្ញុំមិនបានព្យាយាម»។
២) «ប្រសិនបើអ្នកមិនយល់ច្បាស់អំពីជំនួញរបស់ខ្លួនទេ អ្នកនឹងបរាជ័យ»។
៣) «ជាទូទៅក្នុងការធ្វើជំនួញ គេតែងតែប្រើពាក្យថា «ហេតុអ្វី»? វាជាសំនួរដ៏ល្បី ប៉ុន្តែនៅមានសំនួរមួយល្អផ្សេងទៀតដែលគួរប្រើ គឺ«ហេតុអ្វីមិនអាច»?
៤) «កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមួយ គឺមិនខុសពីកេរ្តិ៍ឈ្មោះរបស់មនុស្សនោះឡើយ។ អ្នកអាចទទួលបានកេរ្តិ៍ឈ្មោះបានតាមរយៈការប្រឹងប្រែងធ្វើការយ៉ាងលំបាក»។
៥) «នៅក្នុងការធ្វើជំនួញ អ្វីដែលគ្រោះថ្នាក់បំផុតនោះ គឺការមិនអភិវឌ្ឍខ្លួន»។
៦) «អ្វីដែលអ្នកត្រូវធ្វើនោះ គឺត្រូវព្យាយាមសម្លឹងមើលអនាគតឲ្យវែងឆ្ងាយ»៕