Motorola ទើបចេញអាវុធថ្មី RAM 6GB, អេក្រង់ QHD AMOLED, Snapdragon 835, កាមេរ៉ាភ្លោះ តម្លៃ $៧៩៩
ក្រុមហ៊ុន Motorola ថ្មីៗនេះ ទើបបានសម្ពោធស្មាតហ្វូនខ្លាំងស៊េរីថ្មី គឺ Moto Z2 Force ភ្ជាប់លក្ខណៈសម្បត្តិទំនើបៗ។ វាបង្ហាញខ្លួនជាមួយអេក្រង់ទំហំ ៥,៥អ៊ីញ POLED កម្រិត Quad HD ទំហំ 2560x1440px និងដង់ស៊ីតេភិចហ្សែល 535ppi។