​​​​Audi A8 ​​​បង្ហាញ​​ពី​អនាគត​នៃ​ភាព​​ប្រណិត​របស់​រថយន្ត​សម័យ​បច្ចេកវិទ្យា​​​



​​ទីបំផុត​​រថយន្ត​​បច្ចេកវិទ្យា​ចុង​ក្រោយ​​ដែល​ស្ថិត​នៅ​ក្នុង​ជំនាន់​ទី​ ៤​ Audi A8 ​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​ហើយ​ ក្នុង​ព្រឹត្តិការណ៍​ Audi Summit នៅ​ទីក្រុង​ បាសេឡូណា ​កាល​ពី​ពីរ​សប្ដាហ៍​មុន​។ ទោះ​ជា​យ៉ាង​ណា រថយន្ត​មិន​ទាន់​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​អឺរ៉ុប​ ឬ​នៅ​បណ្ដា​ផ្សេងៗ​នៅ​លើ​ពិភពលោក​នៅ​ឡើយ​ទេ​។ ដោយ​ឡែក នៅ​ប្រទេស​កម្ពុជា​វិញ​ គឺ​នឹង​មក​ដល់​ពាក់​កណ្ដាល​ឆ្នាំ​២០១៨។  [caption id="attachment_44200" align="aligncenter" width="670"] ការ​​ដាក់​បង្ហាញ​រថយន្ត​ Audi A8 ​ខ្នាត​ពិភពលោក​នៅ​ទីក្រុង​បាសេឡូណា​ អេស្ប៉ាញ​[/caption] ​Audi A8 ​ដ៏​ថ្មី​សន្លាង​នេះ​​​​ បង្ហាញ​ពី​របត់​ថ្មី​មួយ​នៃ​​​ Vorsprung durch Technik ​​ដែល​ជា​​និមិត្ត​សញ្ញា​បច្ចេកវិទ្យា​រថយន្ត​ដ៏​ល្បី​របស់​ប្រទេស​អាល្លឺម៉ង់។ ​ម៉ូដែល​ថ្មី​នេះ​ បង្ហាញ​ពី​ភាសា​នៃ​ការ​រចនា​ថ្មី​ ផ្សារភ្ជាប់​ជា​មួយ​នឹង​មុខ​ងារ​បំពាក់​ពី​ខាង​ក្នុង​សុទ្ធ​តែ​ touchscreen។ Audi A8 ​អាច​និយាយ​បាន​ថា​ ​ជា​ម៉ូដែល​ដំបូង​ក្នុង​លោក​ដែល​ត្រូវ​បាន​អភិវឌ្ឍន៍​ឡើង​​សម្រាប់​មុខងារ​​នៃ​ការ​បើកបរ​ដោយ​សារ​ស្វ័យ​ប្រវត្តិ (automated driving)។ ​​ម៉ូដែល​ថ្មី​នេះ​អាច​ធ្វើ​​ឱ្យ​ BMW និង​ Mercedes ​បុក​ពោះ​ក៏​អាច​ថា​បាន។ ​​ លក្ខណៈ​ពិសេស​ខ្លីៗ​មួយ​ចំនួន​ នៃ​រថយន្ត​ស៊េរី​ថ្មី​ចុង​ក្រោយ​​​ Audi A8 នេះ​មាន​៖ ១) ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​ដែល​ Audi ​អាច​ចេញ​​បាន​នូវ​​ការ​រចនា​​គ្រោង​ (frame) ដែល​មាន​ទម្ងន់​ស្រាល។ ​ Audi A8 គឺ​ជា​ម៉ូដែល​ជំនាន់​ចុង​ក្រោយ​ដែល​​​គ្រោង​ឆ្អឹង​តួខ្លួន​​របស់​វា​ ត្រូវ​បាន​ផលិត​ឡើង​ដោយ​ធាតុផ្សំ​​ ៤​យ៉ាង​ដែល​នេះ​មាន​ជា​លើក​ដំបូង​ហើយ​​ ពោល​គឺ​មាន​ធាតុផ្សំ​លើស​ម៉ូដែល​ណា​ៗ​ទាំង​អស់។ ​ធាតុ​ផ្សំ​ទាំង​ ៤​នោះ​មាន​ អាលុយមីញ៉ូម ​​ដែក​ថែប​ ម៉ាញេសូម​ ​និង​សរសៃ​កាបូន។ ប្រភេទ​អាលុយមីញ៉ូម​ដែល​យក​មក​ផលិត​ គឺ​៤០%​ស្រាល​ជាង​​​ប្រភេទ​ដែក​ថែប​ដែល​រថយន្ត​ភាគ​ច្រើន​យក​មក​ផលិត​គ្រោង​ឆ្អឹង​របស់​វា។ ​វា​ដែល​កាន់​តែ​ពិសេស​​សាក់ហ្ស៊ី​របស់​វា​ គឺ​ធ្វើ​ឡើង​ពី​​អាលុយមីញ៉ូម​ដែល​ជួយ​​ឱ្យ​រថយន្ត​ក្នុង​ករណី​មាន​​ការ​បុក​ទង្គិច​ណា​មួយ​កើត​ឡើង។ ​ [caption id="attachment_44199" align="aligncenter" width="670"] សរសៃ​កាបូន​ពិត​ដែល​បំពាក់​នៅ​លើ​ជញ្ជាំង​រថយន្ត​ Audi A8 ខាង​ក្រោយ​[/caption] [caption id="attachment_44137" align="aligncenter" width="670"] Construction of the carbon fiber-reinforced plastic (CFRP) rear wall (សរសៃ​កាបូន​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត​ដែល​ធ្វើ​ឱ្យ​រថយន្ត​ស្វិត និង​រឹង​មាំ​ការពារ​អ្នក​ធ្វើ​ដំណើរ​ក្នុង​ករណី​មាន​ក្រឡាប់​ឬ​ប៉ះទង្គិច​ណា​មួយ)[/caption] [caption id="attachment_44138" align="aligncenter" width="670"] ដែក​ភ្ជាប់​ពណ៌​ក្រហម​គឺ​ធ្វើ​ពី​ម៉ាញ៉េស្យ៉ូម​រឹង​មាំ​មិន​ឱ្យ​រថយន្ត​ក្រពិត​ករណី​បុកគ្នា​ (Audi Space Frame)[/caption] [caption id="attachment_44139" align="aligncenter" width="670"] ​គ្រោង​ឆ្អឹង​ដែល​ធ្វើ​ពី​អាលុយមីញ៉ូម​[/caption] [caption id="attachment_44140" align="aligncenter" width="670"] ​ធាតុ​ផ្សំ​នៃ​គ្រោង​ឆ្អឹង​ខាង​ក្នុង​នៃ​រថយន្ត​[/caption] ២) ​​​រថយន្ត​ម៉ូដែល​ថ្មី​នេះ​ នឹង​បំពាក់​មក​ជា​មួយ​នូវ​បច្ចេកវិទ្យា​ sensors រាដ៉ា​ និង​​ ultrasonic ​​កាមេរ៉ា​ខាង​មុខ​​ ​និង​ម៉ាស៊ីន​ស្គេនន័រ​​​ដើម្បី​គាំទ្រ​ដល់​មុខងារ​ស្វ័យប្រវត្តិ​នៅ​លើ​រថយន្ត​កម្រិត​ទី​បី។ មុខងារ​​ sensors ដែល​បំពាក់​នៅ​លើ​រថយន្ត​ គឺ​​អាច​បញ្ជា ​និង​ដំណើរការ​បាន​​ទាំង​នៅ​លើ​ផ្លូវ​យន្តបថ​ highways ឬ​បើក​បរ​ក្នុង​ល្បឿន​​យឺត​​​មិន​ថា​ផ្លូវ​​មាន​ឧបសគ្គ​ដូច​ជា​ផ្លូវ​មាន​ព្រិល​ ឬ​ផ្លូវ​លំបាក​​យ៉ាង​ណា​នោះ​ទេ។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Audi A8 មាន​ប្រព័ន្ធ​គ្រប់គ្រង​ខ្យល់​ខាង​ក្នុង​ពិសេស​ថែម​ទៀត​ផង។ [caption id="attachment_44206" align="aligncenter" width="670"] Sensor areas for environment observation[/caption] [caption id="attachment_44143" align="aligncenter" width="670"] ប្រព័ន្ធ​គ្រប់គ្រង​ខ្យល់​នៅ​ក្នុង​រថយន្ត​[/caption] ៣) មុខងារ​ពិសេស​ៗ​ដែល​មាន​បំពាក់​នៅ​លើ​ Audi A8 ​គឺ​អ្នក​បើកបរ​មិន​ចាំ​បាច់​​​​នៅ​ចាំ​ពិនិត្យ​ ឬ​បញ្ជា​រថយន្ត​ជា​រៀង​រហូត​នោះ​ទេ​ ព្រោះ​ថា​បច្ចេកវិទ្យា​ដែល​បំពាក់​នៅ​លើ​រថយន្ត​​កាន់​តែ​ជួយ​ឱ្យ​អ្នក​បើកបរ​អាច​ប្រើ​ប្រាស់​មុខងារ​ស្វ័យ​ប្រវត្តិ​បាន​ ហើយ​នៅ​ប្រទេស​គេ​វិញ​ គឺ​អ្នក​បើកបរ​អាច​អង្គុយ​មើល​ទូរទស្សន៍​ដោយ​មិន​ចាំ​បាច់​ខ្វល់​នឹង​ការ​បើកបរ​របស់​ខ្លួន​​នៅ​ពេល​ខ្លះ​ក៏​បាន។ ​លក្ខណៈ​ទំនើប​ទាំង​​អស់​នេះ ​នឹង​មិន​មាន​គ្រប់​មុខ​សម្រាប់​ម៉ូដែល​​ ដែល​នឹង​នាំ​ចូល​មក​ប្រទេស​កម្ពុជា​នោះ​ទេ។ [caption id="attachment_44146" align="aligncenter" width="670"] Design Sketch[/caption] ៤) លក្ខណៈ​ពិសេស​មួយ​ទៀត​នោះ​គឺ​ A8 អាច​ចត​បាន​ដោយ​ខ្លួន​ឯង។ ​ជា​មួយ​នឹង​មុខ​ងារ​នេះ ​អ្នក​បើកបរ​រថយន្ត​អាច​ឈរ​នៅ​ខាង​ក្រៅ​រថយន្ត​ ហើយ​អាច​បញ្ជា​រថយន្ត​ឱ្យ​ចត​តាម​រយៈ​កម្មវិធី​លើ​ទូរស័ព្ទ​ដៃ​ឈ្មោះ​ myAudi។ ៥) ​ក្រៅ​ពី​បំពេញ​មុខងារ​ស្វ័យប្រវត្តិ​បាន​យ៉ាង​ល្អ​ហើយ​នោះ​ វា​កាន់​តែ​ពិសេស​គឺ​បំពាក់​មក​ជា​មួយ​នូវ​មុខងារ​ 4G LTE  សម្រាប់​ប្រើ​ប្រាស់​អ៊ីនធឺណិត​នៅ​ក្នុង​រថយន្ត​បាន​យ៉ាង​ស្រួល​ថែម​ទៀត​ផង។ ៦) ​បើ​និយាយ​ពី​អំពូល​វិញ៖ ម៉ូដែល​ A8 ជា​ម៉ូដែល​មាន​លក្ខណៈ​ទំនើប​បំផុត​ជា​មួយ​នឹង​អំពូល​ប្រភេទ​ HD Matrix LED ដែល​ជា​បច្ចេកវិទ្យា​អំពូល​ចុង​ក្រោយ​តែ​ម្ដង​សម្រាប់​អំពូល​មុខ​ និង​​អំពូល​ប្រភេទ​ laser ​OLED ​សម្រាប់​ផ្នែក​ខាង​ក្រោយ។ [caption id="attachment_44201" align="aligncenter" width="670"] HD matrix LED headlight - ​[/caption] ៧) រថយន្ត​ A8 ថ្មី​​ដែល​នឹង​ចេញ​លក់​នៅ​ទីផ្សារ​អាល្លឺម៉ង់​ គឺ​មាន​ពីរ​ប្រភេទ​ម៉ាស៊ីន​ 3.0 TDI និង​ 3.0 TFSI។ ​ប្រភេទ​ម៉ាស៊ូត​មាន​កម្លាំង​ 210W (286hp) និង​ប្រភេទ​សាំង 250W (340hp)។ ក្រៅ​ពី​នេះ​នៅ​មាន​ប្រភេទ​ម៉ាស៊ីន​ផ្សេង​ទៀត។ ​ម៉ាស៊ីន​ទាំង​ ៥​ដែល​បំពាក់​នៅ​ក្នុង​រថយន្ត​​ គឺ​​នឹង​បំពេញ​ការងារ​​ស្រប​ទៅ​នឹង​បច្ចេកវិទ្យា​ BAS (belt alterator starter)​ គឺ​ជា​កម្លាំង​ស្នូល​នៃ​ប្រព័ន្ធ​ អេឡិចត្រិក​​ 48-វ៉ុល។ ​បច្ចេកវិទ្យា​ដែល​បំពាក់​នៅ​លើ​ម៉ាស៊ីន​​កាន់​តែ​ធ្វើ​ឱ្យ​ម៉ាស៊ីន​ស៊ី​សាំង​តិច​ជាង​ដល់​ទៅ​ ០.7​លីត្រ​ក្នុង​ចម្ងាយ​ ១០០​គីឡូម៉ែត្រ។ [caption id="attachment_44136" align="aligncenter" width="670"] គម្រប​ខាង​លើ​នៃ​ម៉ាស៊ីន​[/caption] [caption id="attachment_44142" align="aligncenter" width="670"] Belt Alternator Starter[/caption] ៨) ទំហំ​ថ្មី​ ប៉ុន្តែ​កាន់​តែ​បំពេញ​មុខងារ​ទប់​លំនឹង​បាន​ល្អ៖ ​អនុបាត​នៃ​ការ​បញ្ជា​ ឬ​កាច់​ចង្កូត​ទាំង​ផ្នែក​ជើង​មុខ​ និង​ជើង​ក្រោយ​ គឺ​កាន់​តែ​បំពេញ​មុខងារ​ពិសេស​ជាង​ម៉ូដែល​មុនៗ។ ​ជា​មួយ​មុខងារ​​​នៃ​បច្ចេកវិទ្យា​ Audi AI ​​​រថយន្ត​មាន​សមត្ថភាព​គ្រប់គ្រង​ការ​បញ្ជា​កង់​រថយន្ត​ផ្សេង​ៗ​​គ្នា​ទាំង​បួន​ ដោយ​​ electric actuator។ ​ដូច្នេះ​ហើយ​រថយន្ត​អាច​រត់​ទៅ​មុខ​បាន​ក្នុង​ល្បឿន​មួយ​ដែល​មាន​ស្ថិរភាព។ ​​​​​​​​​​​​​​​​​ ៩) ផ្នែក​ខាង​ក្នុង​របស់​រថយន្ត​ គឺ​ត្រូវ​បាន​រចនា​ឡើង​មាន​លក្ខណៈ​ប្រណិត​តែ​ម្ដង។​ ពោល​គឺ​ធំ​ទូលាយ​ ​មាន​បំពាក់​ភ្លើង​ខាង​ក្នុង​​​​​ងាយ​ស្រួល​សម្រាប់​ការ​អាន​កាសែត​ពេល​យប់។ កន្លែង​ដាក់​ដៃ​សម្រាប់​កៅអី​ខាង​ក្រោយ​វិញ​ កា់ន់​តែ​ពិសេស​ ​ពោល​គឺ​ធំ​ងាយ​ស្រួល​ដាក់​ដៃ​ និង​មាន​បំពាក់​ទៅ​ដោយ​មុខងារ​បញ្ជារ​មួយ​ចំនួន​នៅ​ត្រង់​នោះ​ផង។ ​ដោយ​ឡែក​ បើ​និយាយ​ពី​កៅអី​វិញ​ គឺ​ត្រូវ​បាន​រចនាឡើង​យ៉ាង​ប្រណិត​តែ​ម្ដង​ ហើយ​​​មាន​មុខងារ​កំណត់​កៅអី​អង្គុយ​ ៤​របៀប​ផ្សេងៗ​គ្នា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ ​សម្រាប់​មុខងារ​នៃ​ជម្រើស​បន្ថែម​ អ្នក​ដំណើរ​​អង្គុយ​នៅ​កៅអី​ខាង​ក្រោយ​ អាច​​​ដាក់​ជើង​ និង​ម៉ាហ្សា​ជា​មួយ​ឧបករណ៍​ដែល​មាន​ស្រាប់​មួយ​ចំនួន​​ដែល​បំពាក់​​ភ្ជាប់​នឹង​កៅអី​ខាង​មុខ​ថែម​ទៀត​ផង។ ​អ្នក​អង្គុយ​នៅ​ផ្នែក​ខាង​ក្រៅ​ ថែម​ទាំង​អាច​បញ្ជារ​អំពូល​ (ភ្លឺ​ក្លាំង​ឬ​តិច) បើ​ចង់​អាន​សៀវភៅ ឬ​កាសែត ​និ​ង​អាច​ហៅ​ទូរស័ព្ទ​ចេញ​បាន​ថែម​ទៀតផង។ Cockpit (ផ្នែក​ខាង​មុខ​នៃ​រថយន្ត) [caption id="attachment_44202" align="aligncenter" width="670"] ផ្នែក​ខាង​ក្នុង​នៃ​ Audi A8 L[/caption] [caption id="attachment_44203" align="aligncenter" width="670"] ផ្នែក​ខាង​ក្នុង​នៃ​ Audi A8 L[/caption] [caption id="attachment_44204" align="aligncenter" width="670"] ផ្នែក​ខាង​ក្នុង​នៃ​ Audi A8 L[/caption]
X
5s