Audi quattro ​មាន​គម្រោង​​ហោះ​ទៅ​ស្ថាន​ព្រះចន្ទ​នៅ​ឆ្នាំ​២០១៨​​



​Audi quattro ​មាន​គម្រោង​ហោះ​ទៅ​ស្ថាន​ព្រះចន្ទ​នៅ​ឆ្នាំ​ក្រោយ​នេះ​ ហើយ​​​យាន​ Audi quattro ពិត​ៗ​ត្រូវ​បាន​​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​​ Audi Summit ​នៅ​ទីក្រុង​បាសេឡូណា​ កាល​ពី​ពីរ​សប្ដាហ៍​មុន។ ​បើ​តាម​ការ​ថ្លែង​បញ្ជាក់​ពី​​ប្រធាន​​ក្រុមហ៊ុន​ Audi ​​​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​ លោក​ Laurent Genet ​បាន​ឱ្យ​ដឹង​ថា​ ដែក​ថែប​ដែល​យក​មក​​​បំពាក់​នៅ​លើ​​យាន​ទៅ​ស្ថាន​ព្រះចន្ទ​នេះ​ ​គឺ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ម៉ាស៊ីន​បោះពុម្ព​​ដែក​ថែប​ប្រភេទ​ឡាស៊ែរ​ ប្រើ​បច្ចេកវិទ្យា​ចុង​ក្រោយ​​ (latest metal laser printing technology) តែ​ម្ដង។ ​ការ​ប្រើ​ម៉ាស៊ីន​​ក្នុង​គម្រោង​ដើម្បី​បង្ហោះ​​យាន​អវកាស​នេះ​ គឺ​​ក្រុមហ៊ុន​បាន​ចូលរួម​ប្រកួត​ប្រជែង​​នៅ​ក្នុង​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា​ Google Lunar XPRIZE។ ​ក្នុង​គម្រោង​​នេះ​ ​ក្រុមហ៊ុន​ Audi ​​នឹង​ឱ្យ​​​ខ្ចី​បច្ចេកវិទ្យា​វិល​កង់​ទាំង​​បួន all-wheel drive គឺ​ quattro ដើម្បី​​ជួយ​ដល់​ក្រុម​ការងារ​​បង្ហោះ​យាន​ទៅ​ស្ថាន​ព្រះចន្ទ​ឆ្នាំ​ក្រោយ​ ជា​ពិសេស​ក្រុម​ផលិត​យាន​ rover តែ​ម្ដង។ លោក​ Michael Schöffman ​​នាយក​ផ្នែក​​អភិវឌ្ឍន៍​​​បច្ចេកវិទ្យា​​ Transmission របស់​ក្រុមហ៊ុន​ Audi បាន​ថ្លែង​​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដូច្នេះ​ថា​ ៖«​​ការ​ចូលរួម​នេះ​គឺ​ជា​ស្មារតី​គំរូ​​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ Audi ខុស​ពី​គេ។ ខ្ញុំ​គិត​ថា​ នេះ​គឺ​ជា​ហេតុផល​ដែល​គម្រោង​នេះ​​ យើង​អាច​កំណត់​បាន​យ៉ាង​ល្អ»។ ​ ក្រុម​​អ្នក​វិទ្យាសាស្ត្រ​ធ្វើ​ការ​ក្រៅ​ម៉ោង (Part-Time Scientists) ​ប្រចាំ​នៅ​ប្រទេស​អាល្លឺម៉ង់​ ជា​អ្នក​ធ្វើ​គម្រោង​នេះ​ ហើយ​អ្វី​ដែល​សំខាន់​ពួក​លោក​បាន​​​អភិវឌ្ឍន៍​ និង​​សាកល្បង​​យាន​​សម្រាប់​ហោះ​ទៅ​ស្ថាន​ព្រះចន្ទ​ដែល​ផលិត​ឡើង​​ពី​អាលុយមីញ៉ូម​​​មាន​​ទម្ងន់​ស្រាល​នៅ​​លើ​ភ្នំ​ Alps នៅ​ប្រទេស​អូទ្រីស​ និង​នៅ​ Tenerife។ ​ ​​យាន​នេះ​ គឺ​ប្រើ​ម៉ាស៊ីន​ស្រូប​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ដើម្បី​ផ្ដល់​ថាមពល​សម្រាប់​ដំណើរការ​នៅ​ក្នុង​យាន​តែ​ម្ដង។ ​លោក Robert Böhme ប្រធាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​​ (Part-Time Scientists) ​បាន​ថ្លែង​ថា​ ៖«កិច្ច​សហការ​ជា​មួយ​ Audi គឺ​ជា​ដៃគូ​ដ៏​រឹងមាំ​មួយ​ដែល​នាំ​ឱ្យ​យើង​បោះជំហាន​ទៅ​មុខ​បាន​យ៉ាង​លឿន»។ [caption id="attachment_43928" align="aligncenter" width="670"] ការ​ដាក់​បង្ហាញ​យាន​ដែល​ផលិត​ដោយ​ Audi នៅ​កម្មវិធី​ Audi Summit នា​ទីក្រុង​បាសេឡូណា​ ពីរ​សប្ដាហ៍​មុន​[/caption] ទស្សនា​វីដេអូ៖
ក្រុម​ការងារ​ធ្វើ​គម្រោង​ខាង​លើ​ មាន​សមាជិក​សំខាន់​ៗ​ ៣៥​នាក់​ក្នុង​នោះ​មាន​​អ្នក​គណិតវិទ្យា​ ​រូបវិទ្យា​ និង​អ្នក​ជំនាញ​ផ្នែក​អវកាស (space enthusiasts)។ បុគ្គល​ដែល​លេច​ធ្លោ​ជាង​គេ​​​ គឺ​លោក​ Jack Crenshaw ​អាយុ​ ៨០​ឆ្នាំ​ដែល​ជា​​​អតីត​អ្នក​វិទ្យាសាស្ត្រ​ធ្វើ​ការ​ឱ្យ​អង្គការ​ណាសា​ដែល​ធ្លាប់​បំពេញ​បេសកកម្ម​ជា​មួយ​យាន​ Apollo៕​​​​​​​​​​​​​​​
X
5s