LG ប្រកាសស្មាតហ្វូនខ្លាំងស៊េរីថ្មី LG Q8 ភ្ជាប់កាមេរ៉ាភ្លោះ ជាប្អូនរបស់ LG V20 ដែលចេញឆ្នាំមុន
LG ថ្មីៗនេះ បានសម្ពោធស្មាតហ្វូនស៊េរីថ្មីម៉ូដែល LG Q6 ហើយពេលនេះ ក្រុមហ៊ុនកូរ៉េនេះក៏បានបន្ថែមសមាជិកត្រកូល Q ថ្មីមួយម៉ូដែលទៀតគឺ LG Q8 ដែលរឹតតែទំនើប។ ស្មាតហ្វូន Q8 ប្រសូតចេញ អមដោយអេក្រង់ចំនួនពីរ ដូច Q6 និង V20 ដែរ ដែលអេក្រង់ធំទំហំ ៥,២អ៊ីញ ចំណែកអេក្រង់ទីពីរ មានកម្រិតបង្ហាញរូប 160x1040px។