សំណួរសំខាន់ៗទាំង៤ តែងចេញនៅពេលសម្ភាសន៍ការងារ ដែលអ្នកគួរត្រៀមចម្លើយឲ្យហើយ
បើសិនជា ប្រវត្តិរូបការងារអ្នកល្អគ្រប់គ្រាន់ហើយ អត្រានៃការហៅសម្ភាសន៍គឺមានខ្ពស់។ ហេតុនេះវាជារឿងល្អ ដែលអ្នកគួររៀបចំខ្លួនឲ្យរួចរាល់ពេលសម្ភាសន៍។ តើមានសំណួរអ្វីខ្លះទៅ ដែលអ្នករំពឹងថា ពួកគេនឹងសួរអ្នក?
១) ហេតុអ្វីអ្នក ចាប់អារម្មណ៍នឹងការងារនេះ៖ ភាគច្រើនគេចូលចិត្តសួរសំណួរនេះ ណាស់ ព្រោះគេចង់ដឹងពីយោបល់អ្នកផ្ទាល់ដែលចាប់អារម្មណ៍ដាក់ពាក្យ មុខងារនេះ។ ដូចនេះអ្នក គួរតែបង្ហាញពួកគេពីបទពិសោធន៍ ចាស់ៗ ដែលអ្នកមាន ដែលវាស៊ីគ្នាទៅនឹងការងារដែល អ្នកបានដាក់។
២) ពិពណ៌នាពីខ្លួនអ្នក៖ ព្យាយាមយ៉ាងណាកុំ ចំណាយពេលច្រើន ឆ្លើយសំណួរពាក់ព័ន្ធនឹងខ្លួនឯងពេក ជាពិសេសគឺរឿងផ្ទាល់ខ្លួនតែម្ដង។ ផ្ទុយទៅវិញ អ្នកគួរតែនិយាយពីបទពិសោធន៍ ពីពេលមុន សព្វថ្ងៃ និងអនាគត ថាតើអ្នកមានគោលដៅអ្វីខ្លះ?
៣) តើអ្នកដឹងអ្វីខ្លះពីក្រុមហ៊ុន៖ នេះគឺជាសំណួរមួយងាយ ដែលអាចនាំឲ្យអ្នកជាប់សម្ភាសន៍នេះបាន។ អ្នកមិនបាច់គិតអ្វីច្រើនទេ ដោយអ្នកគ្រាន់តែឆ្លើយសំណួរពាក់ព័ន្ធនឹងក្រុមហ៊ុន ដោយគ្រាន់តែស៊ើបមើលក្រុមហ៊ុន និងថ្ងៃដែលពួកគេចាប់ផ្ដើមដំណើរការ ចក្ខុវិស័យ និងភាពជោគជ័យនានាទៅបានហើយ។
៤) តើអ្នកមានសំណួរអ្វីខ្លះ៖ មិនថាយ៉ាងណាទេ អ្នកត្រូវតែមានសំណួរសួរទៅគេវិញ។ នេះជាសញ្ញាបង្ហាញថាអ្នក ខ្វល់ខ្វាយពីការងារ ចង់ដឹងចង់ឮ ពីក្រុមហ៊ុននឹងការងារ៕