Nokia 8 បែកធ្លាយម្ដងទៀត លើកនេះឃើញមានពណ៌មាស Copper Gold ភ្ជាប់ RAM 6GB នឹងចេញនៅថ្ងៃ៣១ កក្កដានេះ
ថ្មីៗនេះ យើងបានឃើញរូប render មួយអំពីស្មាតហ្វូន Nokia ថ្មី Nokia 8 ហើយឥឡូវនេះ យើងបានឃើញនូវរូបប៉ុន្មានសន្លឹក ដែលជារូបថតជាក់ស្ដែងនៃទូរស័ព្ទនេះតែម្ដង។ រូបថត Nokia 8ថ្មីទាំងនេះ បានបង្ហាញចេញជាមួយពណ៌ថ្មី ដែលក្រុមហ៊ុន Nokia ទំនងនឹងសម្ពោធអមដោយជម្រើសពណ៌មាស Copper Gold ។
រូបថតស្មាតហ្វូនថ្មី Nokia 8 ប៉ុន្មានសន្លឹកត្រូវបានបង្ហោះចូលគេហទំព័រ Biadu ហើយឃើញថា វាអាចជា គំរូបឋមមួយ នៃស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនហ្វាំងឡង់នេះ។ នេះវាអាចជាគំរូបឋមមួយ ព្រោះយើងពុំឃើញមានវៃស្លាកកាមេរ៉ា ម៉ាក Zeiss ដូចរូប render កាលពីពេលថ្មីៗចុងក្រោយនៅឡើយ។