រៀបចំវ៉ាលី រួចហើយទៅប្រទេសបារាំងជាមួយនឹង Audi
• Audi ភ្នំពេញនឹងអញ្ជើញអតិថិជនចំនួនបួននាក់ដែលទិញរថយន្ត Audi Q7 ថ្មី នៅចន្លោះ ថ្ងៃទី ១៥ ខែ កក្កដា ដល់ថ្ងៃទី ២៨ ខែសីហា ដើម្បីទៅកំសាន្តនៅប្រទេសបារាំង
• រាល់ការអញ្ជើញនីមួយៗគឺមានសុពលភាពសម្រាប់ភ្ញៀវម្នាក់ តាមកាលបរិច្ឆេទនៃការផ្ដល់រង្វាន់ក្នុងការធ្វើដំណើរទៅប្រទេសបារាំងរបស់ ក្រុមហ៊ុន Audi ភ្នំពេញ
• លោក Antoine Jeanson ដែលជានាយកផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Audi ភ្នំពេញ (ក្រុមហ៊ុននាំចូលផ្លូវការ) បានបញ្ជាក់ថា “ក្រុមហ៊ុន Audi ភ្នំពេញ នឹងអញ្ជើញអតិថិជនចំនួនបួននាក់ដំបូងឱ្យទៅ កំសាន្តនៅប្រទេសបារាំង” ។
Audi ភ្នំពេញ - នៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧ ដែលជាថ្ងៃប្រារព្វធ្វើពិធីបុណ្យបដិវត្តន៍បារាំង ក្រុមហ៊ុន Audi ភ្នំពេញ នឹងចាប់ផ្ដើមធ្វើការផ្ដល់ជូនដ៏ធំសម្បើមពិតៗ សម្រាប់អតិថិជន Audi Q7 ថ្មីទាំងអស់ ដោយអញ្ជើញអតិថិជនទាំងនោះឱ្យចូលរួមកម្មវិធីដ៏សប្បាយរីករាយមួយដែលមានឈ្មោះថា ការធ្វើដំណើរទៅប្រទេសបារាំង។
ដើម្បីទទួលបានការអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីនៃការធ្វើដំណើរទៅប្រទេសបារាំង ជាមួយ Audi បាន អតិថិជន ត្រូវធ្វើការបញ្ជាទិញ និងប្រគល់រថយន្តជូនអតិថិជននៅចន្លោះថ្ងៃទី ១៥ ខែ កក្កដា ដល់ថ្ងៃទី ២៨ ខែសីហា នូវរថយន្ត Audi Q7 3.0TFSI quattro ថ្មី។ ការផ្ដល់ជូនបែបនេះ គឺសម្រាប់តែអតិថិជន Audi Q7 ចំនួន ៤ នាក់ដំបូង ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តែប៉ុណ្ណោះ។ កម្មវិធីធ្វើដំណើរទៅប្រទេសបារាំង ជាមួយនឹង Audi មានដូចជា ការហោះហើរ ទិដ្ឋាការ សណ្ឋាគារ ការទទួលទាន និងថ្លៃចំណាយគឺសម្រាប់តែអតិថិជនម្នាក់ដែលទិញរថយន្ត Audi Q7 មួយគ្រឿងតាមកាលបរិច្ឆេទនៃកម្មវិធីធ្វើដំណើតទៅប្រទេសបារាំង របស់ក្រុមហ៊ុន Audi ភ្នំពេញ។ កម្មវិធីបែបបដិត្តន៍នេះកំពុងធ្វើការសម្រិតសម្រាំង ដោយរួមមានការទស្សនា ទីក្រុង Bordeaux ដែលជាជម្រកស្រាដ៏ពេញនិយមបំផុតតាមរយៈ connnoisseur នៅជុំវិញពិភពលោក និងការទស្សនាសម្រស់ដ៏ល្អឆើតឆាយនៃទីក្រុងបារីស។ សូមចាប់ផ្ដើមចូលរួមបំពេញតាមលក្ខខណ្ឌនៃកម្មវិធីធ្វើដំណើរទៅប្រទេសបារាំងជាមួយការផ្ដល់រង្វាន់របស់ក្រុមហ៊ុន Audi ភ្នំពេញ ពីថ្ងៃនេះតទៅ។
រថយន្ត Audi Q7 3.0 TFSI quattro ផ្ដល់ជូននូវថាមពលកម្លាំង ៣៣៣ សេះ និងកម្លាំងបង្វិលរហូតដល់ ៤៤០ Nm ។ រថយន្ត Audi Q7 3.០ TFSI quattro មានកម្លាំងស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងរយៈពេលត្រឹមតែ ៦.៣ វិនាទីតែប៉ុណ្ណោះ។ កម្រិតស៊ីប្រេង* មានកម្រិតតិចរហូតដល់ទៅ ៧.៩ លីត្រក្នុង ១០០ គីឡូម៉ែត្រ តាមការវាស់ស្ទង់នៅក្នុងតំបន់អឺរ៉ុប។
ដោយមានប្រវែងបណ្ដោយជាង ៥ ម៉ែត្រ កៅអីចំនួន ៧ រថយន្ត Audi Q7 SUV ធំទូលាយ នឹងមានផាសុកភាពសម្រាប់មនុស្សចំនួនប្រាំពីរនាក់ និងកន្លែងដាក់អីវ៉ាន់របស់ពួកគេ។ រថយន្ត Q7 ផ្តល់ការធានារយៈពេល២ឆ្នាំដោយមិនគិតពីចម្ងាយនៃការបើកបរ។
លោក Antoine Jeanson ដែលជានាយកផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Audi ភ្នំពេញ (ក្រុមហ៊ុននាំចូលផ្លូវការ) បានថ្លែងថា ៖«អតិថិជនគ្រាន់តែទិញរថយន្ត Audi Q7 ថ្មី និងទូទាត់ប្រាក់នៅចន្លោះថ្ងៃទី ១៥ ខែកក្កដា ដល់ថ្ងៃទី ២៨ ខែសីហា ដើម្បីទទួលបានការអញ្ជើញជាភ្ញៀវទៅប្រទេសបារាំង របស់ក្រុមហ៊ុន Audi ភ្នំពេញ»។
ពេលនេះហាក់ដូចជាពេលដ៏ល្អដើម្បីទទួលបានបទពិសោធន៍ពី Vorsprung durch Technik
(ភាសាអាឡឺម៉ង់) ដែលមានន័យថា ការឈានទៅមុខតាមរយៈបច្ចេកវិទ្យាជាមួយនឹង Audi Q7 quattro ដ៏អស្ចារ្យ និងការធ្វើដំណើរទៅប្រទេសបារាំង ជាមួយនឹងក្រុមហ៊ុន Audi ភ្នំពេញ។
អំឡុងពេលនៃកម្មវិធីធ្វើដំណើរទៅប្រទេសបាំរាំង ជាមួយនឹងការផ្ដល់រង្វាន់របស់ក្រុមហ៊ុន Audi ភ្នំពេញ រថយន្ត Audi Q7 3.0 TFSI quattro និងលក់ក្នុងតម្លៃ ១២៥,០០០.០០ ដុល្លាអាមេរិចគត់៕