Benjamin Franklin បិតាស្ថាបនិករបស់អាមេរិក៖ «អ្នកអាចពន្យារពេលបាន តែពេលវេលាអត់ចាំអ្នកទេ»
«អ្នកអាចពន្យារពេលបាន តែពេលវេលាអត់ចាំអ្នកទេ»។ នេះជាគតិរបស់លោកBenjamin Franklinដែលគ្រប់គ្នាស្គាល់ច្បាស់ថា ជាបិតាស្ថាបនិករបស់អាមេរិក។ ក្នុងឃ្លានេះលោកចង់បញ្ជាក់ថា បើទោះបីជា អ្នកពន្យារពេលធ្វើកិច្ចការណាក៏ដោយ ក៏ពេលវេលាមិនខ្វល់ពីអ្នកឡើយ ពោលគឺពេលវេលានៅតែដើរទៅមុខ។
មនុស្សជាច្រើនចូលចិត្តពន្យារពេល ជាពិសេសសូម្បីតែរឿងដែលមិនត្រូវពន្យារពេល។ រឿងដែលមិនត្រូវពន្យារពេលនោះ គឺជារឿងដែលអ្នកអាចបំពេញរួចរាល់នៅថ្ងៃនេះ តែបើជាទុកចោលទៅវិញ។ អ្នកខ្លះចូលចិត្តពន្យារពេលរហូតដល់ថ្នាក់សល់ច្រើន ហើយមិនដឹងថា ត្រូវធ្វើមួយណាឲ្យប្រាកដ ព្រោះពេលវេលាចេះតែដើរទៅមុខ ហើយកាលកំណត់ដែលត្រូវបំពេញការងារឲ្យហើយនោះ ក៏សល់មិនច្រើន។
ការពន្យារពេល មានន័យស្មើនឹងធ្វើឲ្យខាតពេល ឬ ធ្វើឲ្យបង្ហិនពេលវេលារបស់អ្នក ព្រោះថា អ្នកមានពេលវេលា២៤ប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយទ្រនិចនាឡិកាតែងដើរទៅមុខជានិច្ច វាមិនដែលរង់ចាំ ឬ ចតនៅទីណាមួយដើម្បីចាំអ្នកឡើយ។ ដូច្នេះហើយ បើអ្នកមិនព្រមប្រើពាក្យ២៤ម៉ោងក្នុងមួយថ្ងៃនោះឲ្យមានប្រសិទ្ធភាពទេ នោះអ្នកនឹងដកដង្ហើមចោលមួយថ្ងៃដោយឥតប្រយោជន៍មិនខាន៕