Porsche ​ចង់​​បញ្ឈប់​​ផលិតកម្ម​​រថយន្ត​ប្រើ​ម៉ាស៊ូតហើយ​ នឹង​​ងាក​មក​ផ្ដោត​តែ​រថយន្ត​អគ្គិសនី​វិញ​​



​ក្រុមហ៊ុន​រថយន្ត Porsche ​កំពុង​ធ្វើការ​ពាក់ព័ន្ធ​រថយន្ត​អគ្គិសនី​មួយ​ចំនួន រួម​មាន រថយន្ត​ធុន​ទំនើប​ supercar ​ស៊េរី Mission E ​ជាដើម ហើយ​ពេល​នេះ ក្រុមហ៊ុន​បង្ហើប​ថា ខ្លួន​អាច​នឹង​បញ្ឈប់​ចង្វាក់​ផលិតកម្ម​រថយន្ត​ប្រើ​ម៉ា សូត​ទៀត​ហើយ។ ​ស៊េរី​រថយន្ត Porsche ប្រើ​ម៉ាស៊ូត​បច្ចុប្បន្ន អាច​នឹង​ក្លាយ​ជា​រថយន្ត​ចុងក្រោយ​ដែល​ប្រើប្រាស់​ម៉ាស៊ូត ហើយ​ក្រុមហ៊ុន អាច​នឹង​ឃ្លាតឆ្ងាយ​ចេញ​ពី​ដៃគូ​ក្រុមហ៊ុន​ផលិត​រថយន្ត​ Volkswagen ក៏​ថា​បាន។ ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​នេះ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​បញ្ចូល​រោងចក្រ​​ផលិត​រថយន្ត​ចម្បង​របស់​ខ្លួន​ ក្នុង​ទីក្រុង Stuttgart ហើយ​នឹង​ចាប់ផ្ដើម​ជាមួយ​ចង្វាក់​ផលិតកម្ម​រថយន្ត​ស៊េរី Mission E ដែល​ជា​រថយន្ត​ប្រើ​អគ្គិសនី។ រថយន្ត Porsche Mission E ​ត្រូវ​បាន​កំណត់​ថ្ងៃ​សម្ពោធ​គឺ​នៅ​អំឡុង​ឆ្នាំ២០១៩ ​ហើយ​តាម​ពិត​ក្រុមហ៊ុន​មាន ស៊េរី​រថយន្ត​ហាយប្រ៊ីដ​នៅ​លើ​ទីផ្សារ​រួច​មក​ហើយ គ្រាន់តែ​ស៊េរី​ថ្មី​ខាង​មុខ អាច​នឹង​ជា​រថយន្ត​ប្រើ​អគ្គិសនី​ពេញ​លេញ​តែម្ដង។ ទោះ​ជា​យ៉ាងណា ក្រុមហ៊ុន Porsche ​មិន​ទាន់​ធ្វើការ​សម្រេច​ចុងក្រោយ​នៅ​ឡើយ ថា​តើ ខ្លួន​នឹង​បញ្ឈប់​ចង្វាក់​ផលិតកម្ម​រថយន្ត​ប្រើ​ម៉ាស៊ូត ឬ​នៅ​បន្ត​រហូត​ដល់​ឆ្នាំ២០២០ សិន​នោះ ខណៈ​ទីផ្សារ​រថយន្ត​អគ្គិសនី​ក្នុង​ពេល​បច្ចុប្បន្ន​កំពុង​មាន​សន្ទុះ​គាំទ្រ​ជា​ខ្លាំង ជាក់ស្ដែង​ដូច​ជា ស៊េរី​ Tesla Model 3 ជាដើម៕   ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖  Autoblog
X
5s