Amazon លក់ Ryzen CPU ក្លែងក្លាយឱ្យអតិថិជន!! ដឹងរឿងភ្លាមប្ដូររបស់ពិតភ្លាម + Gift Card សម្រាប់លួងចិត្ត
ជាមួយឈីបអង្គប្រតិបត្តិថ្មី Ryzen នេះជាសមិទ្ធផលរបស់ក្រុមហ៊ុន AMD ដែលត្រូវបានផលិត សម្រាប់ប្រកួតប្រជែងនឹងឈីប CPU របស់ Intel។ ប៉ុន្តែប្រិយមិត្តដែលប្រញាប់ចង់ទទួលយកបទពិសោធន៍ថ្មីដំបូងគេពីឈីប AMD Ryzen នេះ អាចមានការខកចិត្តប្រសិនទិញពីគេហទំព័រ Amazon។ យ៉ាងហោច អតិថិជន ២នាក់ ទើបទិញឈីប Ryzen 1700 ពីគេហទំព័រ Amazon ប៉ះចំផលិតផលក្លែងក្លាយ ពោលវាត្រឹមជាឈីប Celeron ដែលមើលទៅពិតជាស្រដៀងខ្លាំងនឹងផលិតផល AMD។