សម្រង់​គតិ​​បណ្ដុះ​ភាព​ជោគជ័យ​ទាំង​៥​ឃ្លា​​ ពី​​​លោក​ Jim Rohn​ អតីត​អ្នក​ជំនួញ​ដ៏​ល្បី​​​អាមេរិក​



​Jim Rohn​ អតីត​អ្នក​ជំនួញ​ដ៏​ល្បី​​​អាមេរិក​ និង ជា​អតីត​​អ្នក​ជំនាញ​ផ្នែក​​​​បណ្ដុះ​ភាព​ជោគជ័យ​​។ ​ខាង​ក្រោម​នេះ ជាសម្រង់​គតិ​ដ៏​មាន​​ទាំង​៥​ឃ្លា​ ​របស់​លោក​ ដែល​​​​អាច​ជួយ​​ជំរុញ​​​អ្នក​ឲ្យ​រក​ឃើញ​​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ជីវិត​៖​​​​​

១) ​«​​​មនុស្ស​​​មាន​លទ្ធភាព​​​ដ៏​អស្ចារ្យ​ក្នុង​ការ​ទទួល​បាន​អ្វី​ដែល​ពួកគេ​​ ត្រូវ​តែ​ទទួល​បាន​​។ ប៉ុន្តែ​លទ្ធផល​ គឺ​​​​ខុស​​ត្រង់​​ដោយសារតែ​​ពាក្យ​ថា​​​​ ​​​ «​​​​ត្រូវ​តែ» និង ​​«​គ្រាន់​តែ​ចង់​»​ ប៉ុណ្ណោះ​»។ ​

២) ​«​ប្រសិន​​បើ​អ្នក​ដឹង​ អ្វី​ដែល​អ្នក​ចង់​បាន​​ ​​ហើយ​អ្នក​​ចង់​បាន​វា​យ៉ាង​ខ្លាំង​នោះ ​មិន​​ថា​លំបាក​យ៉ាង​ណា​ អ្នក​នៅ​តែ​​​​អាច​រក​ឃើញ​វិធី​»។

៣) ​«​សុភមង្គល​ មិន​មែន​ជា​រឿង​ចៃដន្យ​​នោះ​ទេ​ ហើយ​ក៏​មិន​មែន​ជា​អ្វី​ដែល​​​ត្រូវ​បួងសួង​នោះ​ដែរ​ ប៉ុន្តែ​វា​គឺ​ជា​អ្វី​ដែល​​អ្នក​​​បង្កើត​វា​​​​ដោយ​ខ្លួន​ឯង​»។ ​

៤) ​«​យើង​ត្រូវ​តែ​មានការឈឺ​ចាប់​​​​រឿង​មួយ​ក្នុង​ចំណោម​រឿង​ទាំង​ពីរ​​នេះ​៖ ​​ការ​ឈឺចាប់​​​ដោយសារ​វិន័យ​ ​និង ការ​ឈឺចាប់​ដោយសារ​ការ​ស្ដាយ​ក្រោយ​»។ ​

៥) ​«​ការ​លើកទឹកចិត្ត​ គឺ ជា​អ្វី​ដែល​ជួយ​​​ឲ្យ​អ្នក​ចាប់ផ្តើម​។ ចំណែក​ទម្លាប់​វិញ គឺ ជួយ​​ឲ្យ​អ្នក​បន្ត​ដំណើរ​ទៅ​មុខ​»៕​

X
5s