​មេរៀន​​​ដ៏​មាន​​​​​​​​តម្លៃ​​មិន​អាច​កាត់​ថ្លៃ​បាន​​​​ស្ដី​ពី​​​​​ការ​គ្រប់គ្រង​ពេលវេលា ពី​​​លោក​ Arnold ​តារា​​សាច់ដុំ​អាមេរិក​



​​​​លោក​ ​Arnold Schwarzenegger ​ត្រូវ​បាន​មនុស្ស​គ្រប់គ្នា​ស្គាល់​យ៉ាង​ច្បាស់​ថា ​ជា​តារា​សាច់ដុំ​ដ៏​ល្បី​ប្រចាំ​នៅ​ហូលីវូត ​ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ​ ​លោក​​បាន​ក្លាយ​ជា​អភិបាល​រដ្ឋ​California​​របស់​អាមេរិក​​ផង​ដែរ​។​​ ​​លោក​ បាន​​​លើក​ឡើង​ថា​​ ​ ​ត្រូវ​ធ្វើ​ការងារ​​​ឲ្យ​​អស់​ពី​លទ្ធភាព​ ដើម្បី​ប្រាកដ​ថា ​ពេលវេលា​​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​របស់​អ្នក​មិន​រលាយ​ទៅ​បាត់​​យ៉ាង​អត់​ប្រយោជន៍​។

​«​​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​​និយាយ​ថា​ ខ្លួន​​មាន​បញ្ហា​ជាមួយ​ពេលវេលា​ ប៉ុន្តែ​ក្នុង​មួយ​ថ្ងៃ​ គឺ​មាន​តែ​២៤​ម៉ោង​ប៉ុណ្ណោះ​»។ ​​​​លោក​ ​Arnold Schwarzenegger​​ បញ្ជាក់​​នៅ​ក្នុង​វីដេអូ​មួយ​​ដែល​បាន​ចេញ​ផ្សាយ​ និង​ ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​។ ​​អតីត​អភិបាល​រដ្ឋ​California​​​រូប​នេះ ​បាន​អះអាង​ថា ​​​មនុស្ស​យើង​គួរ​តែ​គេង​ត្រឹម​៦​ម៉ោង​បាន​ហើយ ក្នុង​មួយ​ថ្ងៃ​​ ព្រោះ​​យើង​ត្រូវ​​ទុក​ពេលវេលា​​​ឲ្យ​បាន​ច្រើន ដើម្បី​ធ្វើ​កិច្ចការ​ណា​ដែល​​មាន​ប្រយោជន៍​ ដូច​ជា កិច្ចការ​សម្រាប់​គ្រួសារ​ ការងារ​ ​​ ការ​ហាត់ប្រាណ​ ​និង ការ​រៀន​សូត្រ​​​ជា​ដើម។ ​​

លោក​ អះអាង​បន្ថែម​ទៀត​ថា​​ មិន​ត្រូវ​​​ឲ្យ​ពេលវេលា​​​កន្លង​​ផុត​ទៅ​​ឲ្យ​អត់​ប្រយោជន៍​នោះ​ឡើយ​ ជីវិត​​ជោគជ័យ​ ឬ មិន​ជោគជ័យ​វា​អាស្រ័យ​លើ​ការ​គ្រប់គ្រង​ និង​ចាត់ចែង​ពេលវេលា​​​នេះ​ឯង​ ព្រោះ​​​មនុស្ស​ណា​ក៏​មិន​អាច​មាន​ពេល​លើស​ពី​២៤​ម៉ោង​ដែរ​។ «​កុំ​និយាយ​ថា ​​អ្នក​មាន​ការ​លំបាក​​​​​ក្នុង​ការ​ធ្វើ​ការងារ​ណា​មួយដោយ​សារ​អត់​មាន​ពេលវេលា​គ្រប់គ្រាន់​​ឲ្យ​សោះ​។ អ្នក​​មាន​ពេលវេលា​គ្រប់គ្រាន់​​ ប្រសិន​បើ​អ្នក​ចេះ​គ្រប់គ្រង​​​វា​»។ ​សូម​បញ្ជាក់​ថា ​លោក​ ​Arnold Schwarzenegger​ចំណាយ​ពេល​ត្រឹម​៦​ម៉ោង​ ដើម្បី​គេង​ក្នុង​មួយ​ថ្ងៃ ​ហើយ​សល់​ប៉ុន្មាន​​ គឺ​​​លោក​ បាន​ចំណាយ​លើ​​កិច្ចការ​ផ្សេងៗ​​ទាំង​​អស់​ ​ដោយ​មិន​ទុក​​ឲ្យ​ពេលវេលា​រំលង​ផុត​ទៅ​យ៉ាង​អត់​ប្រយោជន៍​នោះ​ឡើយ​៕

X
5s