មាន​គំនិត​រកស៊ី​ល្អ​ហើយ​ តែ​អ្នក​​ត្រូវ​​សួរ​ខ្លួន​ឯង​សំណួរ​ទាំង​នេះ​សិន​មុន​នឹង​បើក​ដំណើរការ​



ពេល​ចង់​បើក​ការរកស៊ី​មួយ​ដោយ​ខ្លួន​ឯង​ វា​មាន​រឿង​​ច្រើន​ណាស់​ដែល​អ្នក​គួរ​តែ​ខ្វាយខ្វល់​​​ ដូច​ជា​​ហិរញ្ញវត្ថុ​ ច្បាប់​ និង​សំណួរ​​ជា​ច្រើន​ថែម​​ទៀត។​ តើ​អ្នក​បាន​លុយ​មក​ពី​ណា​សម្រាប់​ដំណើរ​ការ​អាជីវកម្ម​​នេះ​​? តើ​នរណា​ជា​ដៃគូ​ប្រកួតប្រជែង​អ្នក​? ហើយ​ខាងក្រោម​នេះ​​គឺ​ជា​សំណួរ​បន្ថែម​ទៀត​ ដែល​អ្នក​គួរ​សួរ​ខ្លួន​ឯង​ មុន​នឹង​ដំណើរ​ការ​ការ​រកស៊ី៖

១) តើ​អ្នក​​មាន​​ទំនួលខុសត្រូវ​លើ​អ្វី​ខ្លះ?​៖ អ្នក​មិន​មែន​​ទទួលខុសត្រូវ​សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ តែ​ក្រុមហ៊ុន​ទាំង​​មូល​តែ​ម្ដង។​ វា​រួម​បញ្ចូល​បុគ្គលិក​ ក្រុមគ្រួសារ​​បុគ្គលិក អ្នក​វិនិយោគទុន អ្នកចូលហ៊ុន អតិថិជន​ និង​សហគមន៍​ដែល​អ្នកកំពុង​ធ្វើ​ជំនួញ​នោះ​ទៀត។​

២) តើ​អ្នក​នឹង​ពលី​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ការងារ​នោះដំណើរការ?​៖ អាជីវកម្ម​ដែល​ទើប​នឹង​ចាប់ផ្ដើម​គឺ​ពិត​ជា​ទាមទារ​ការ​ពលី​ច្រើន​ណាស់​។ ក្នុង​នោះ​មាន​ ពលី​តាំង​ពី​​ម៉ោង​សម្រាក កម្លាំង​ ការ​ចូលចិត្ត​ ចំណង​មិត្តភាព ចំណង ស្នេហា និង​ពេលវេលា​ផ្ទាល់ខ្លួន​ទៀត​។​ ដូចនេះ​ត្រូវ​​ត្រៀម​ខ្លួន​ឲ្យ​ហើយ ក្នុង​ការ​ពលី​ ដើម្បី​ទទួល​បាន​ជោគជ័យ​មក​វិញ​។​

៣) តើ​អ្នក​អាច​សម្រេចចិត្ត​បាន​ពេល​ខ្លួន​កំពុង​មាន​​សម្ពាធ​​ទេ?៖ ពេល​បើក​អាជីវកម្ម​​ អ្នក​នឹង​ជួប​រឿងរ៉ាវជា​​ច្រើន​ដែល​អ្នក​នឹង​នឹក​ស្មាន​មិន​ដល់​។ អ្នក​នឹង​សម្រេច​រាល់​កិច្ចការ​ទាំង​​អស់​ ហើយ​អ្នក​ត្រូវ​ប្រាកដ​នឹង​វា​ឲ្យ​មែន​ទែន​។​ ក្នុង​នោះ​មាន​រឿងជួល​បុគ្គលិក ចំណាយ​ ចំណូល ទីផ្សារ លក់ និង​ បច្ចេកទេស​នានា​ទៀត​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur

X
5s