តើ​ស្ថាបនិក​ក្រុមហ៊ុន​​​​ផលិត​ផលិតផល​​ដែល​គេ​បោះចោល​ក្នុង​ធុងសំរាម​​​​​​រក​លុយ​បាន​ ១,៧​ពាន់​លាន​ដោយ​របៀបណា?​​​



​ស្ថាបនិក​​ក្រុមហ៊ុន​ Bai Brands ​លោក​ ​បិន វេស៍ ​(Ben Weiss)​បាន​​ផលិត​ភេសជ្ជៈ​ម្យ៉ាង​​ដែលមាន​ជាតិ​កាឡូរី​ទាប ​​ជាតិ​ស្ករ​តិច តែ​មាន​សារជាតិ ​antioxidant​ ខ្ពស់​ ដែល​ចម្រាញ់​ចេញពី​សម្បក​ផ្លែ​កាហ្វេ​ដែល​គេ​តែងតែ​បោះចោល​។ ​​លោក​ត្រូវ​បាន​​គេហទំព័រ​ INC ​ចុះ​ផ្សាយ​ពី​ប្រវត្តិ​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ក្នុង​វិថី​អាជីវកម្ម​លើ​គំនិត​ច្នៃ​ប្រឌិត​ពិសេស​មួយ។ ​​​ក្រុមហ៊ុន​របស់​លោក​ត្រូវ​បាន​​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ពី​បន្ទប់​ក្រោម​ដី​នៅផ្ទះ​របស់​លោក​​ក្នុង​ក្រុង​​ Princeton រដ្ឋ​ New Jersey ​សហរដ្ឋ​អាមេរិក។ លោក​វេស៍​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​បង្ហាញ​គំរូ​ផលិតផល​ទៅកាន់​មនុស្ស​ជាច្រើន ហើយ​​លោក​ក៏​បាន​ផ្ដល់​បទ​សម្ភាសន៍​ឱ្យ​​ Inc. 500 ក្នុង​ឆ្នាំ​2015​។ ​ឆ្នាំ​នេះ ​​ក្រុមហ៊ុន​ Dr Pepper Snapple Group ​​បាន​ទិញ​ក្រុមហ៊ុន​ Bai Brands ​​ក្នុង​តម្លៃ​​ ១.៧​ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​ការ​​បញ្ជាក់​ពី​ស្ថាបនិក​ក្រុមហ៊ុន​ Bai Brands ​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្រុមហ៊ុន​ Inc​។​ «បើ​អ្នក​​​មាន​​​ធ្នើរ​ទំនេរ​ ហើយ​អ្នក​គិត​ថា​អ្នក​​បង្កើត​វា​នោះ​ អ្នក​ច្បាស់​ជា​យល់​ច្រឡំ​ហើយ​។ ​ធ្នើរ​នោះ​ វា​គ្រាន់​តែ​ជា​កន្លែង​ផ្ទុក​ទំនិញ​តែ​ប៉ុណ្ណោះ​។ ​​អ្វី​ដែល​​ត្រូវ​ធ្វើ​នោះ​ ​គឺ​ត្រូវ​យក​​ធ្នើរ​ចេញ​ហើយ​យក​ទៅ​ដាក់​ក្នុង​ដៃ​របស់​អតិថិជន»។​ លោក Ben Weiss ប្រភព៖ http://www.njbiz.com​ក្នុង​ឆ្នាំ​​២០១០​ យើង​បាន​សម្គាល់​ថា​អតិថិជន​ជាច្រើន​កំពុងតែ​ព្រួយបារម្ភ​ពី​បរិមាណ​ជាតិ​ស្ករ​នៅក្នុង​ដប​ភេសជ្ជៈ​របស់​ពួកគេ​។​ ​​​នេះ​ជា​​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ Bai Brands ​​មានការ​លូតលាស់​ខ្លាំង​ឡើង​​នៅ​ក្នុង​ទឹកដី​នៃ​សហរដ្ឋ​អាមេរិក។ ​ស្ថាបនិក​ក្រុមហ៊ុន​ខាង​លើ​បាន​​ចំណាយ​ពេល​ ៥​​ឆ្នាំ​ដើម្បី​បង្ហាញ​គំរូ​ផលិតផល​ និង​ប្រាប់​អតិថិជន​អំពី​អត្ថប្រយោជន៍​​នៃ​​សម្បក​​ខាងក្រៅ​របស់​ផ្លែ​កាហ្វេ ​ហើយ​ពន្យល់​ពី​ផល​ប្រយោជន៍​នៃ​ផលិតផល​របស់​ក្រុមហ៊ុន​ Bai Brands ​​ដែល​ផ្ទុក​សារជាតិ​ផ្ដល់​ថាម​ពល​តែ​ ​5​កាឡូរី និង​ស្ករ​តែមួយ​ក្រាម​ប៉ុណ្ណោះ​។​ អ្វី​ដែល​លោក​បាន​អះអាង​ គឺ​​មិន​មែន​ជា​អ្វី​ដែល​អស្ចារ្យ​ណាស់ណា​ទេ តែ​វា​ពិតជា​ធ្វើ​បាន​ល្អ​មែន​ដោយ​គ្មាន​ប្រភេទ​ភេសជ្ជៈ​ណា​អាច​ធ្វើ​ការ​អះអាង​បាន​ដូច​​ផលិតផល​របស់​លោក​ឡើយ។ ​ ​​បើ​តាម​ការ​អះអាង​ពី​លោក​ Ben Weiss លោក​គិត​ថា​ ៖«​ពេល​ដែល​​យើង​ស្ថិត​​​​នៅ​ក្នុង​សង្វាក់​ផលិតកម្ម​ភេសជ្ជៈ​កាន់តែ​យូរ ​យើង​​កាន់តែ​ដឹង​យ៉ាង​ច្បាស់​អំពី​​ចង្វាក់​នៃ​ឧស្សាហកម្ម​ចែក​ចាយ។ ក្នុង​ឆ្នាំ​​២០១៤​ យើង​បាន​ចុះ​កិច្ចព្រមព្រៀង​ចែកចាយ​ក្នុងស្រុក​ជា​មួយ​​ក្រុមហ៊ុន​ ដុក​ទ័​រ ភី​ផ័​រ ស្មែ​ន​ផល គ្រុប (DPSG)​។ ប្រាំ​មួយ​ខែ​ក្រោយមក​ DPSG​បាន​ធ្វើការ​វិនិយោគ​ជា​ទឹកប្រាក់​ចំនួន​15​លាន​ដុល្លារ​ដល់​យើង»​។ ​​លោក​​មានបំណង​ពង្រីក​សក្ដានុពល​ម៉ាក​សញ្ញា​ ​ហើយ​ចំពោះ​លោក​ ​Ben Weiss គឺ​​មិន​ចង់​​មាន​ផលិតផល​ផ្សេង​​ទៀត​ទេ​ក្នុង​ក្រុមហ៊ុន តែ​​ត្រូវ​មាន​​ផលិតផល​មួយ​ដែល​មាន​សក្ដានុពល​។ វា​ពិតជា​ពេល​ដែល​ពិបាក​សម្រេចចិត្ត​មែនទែន​ ​ចំពោះ​លោក​ Ben Weiss​ នៅ​ពេល​លោក​​ចាប់ផ្ដើម​មានគំនិត​ធ្វើ​គម្រោង​នេះ​ឡើង។ ​លោក​ថែម​ទាំង​បាន​ពិភាក្សា​​ ជា​មួយ​ក្រុមហ៊ុន​ ​ជេ ភី ម៉ូ​ហ្គេ​ន ​​ដែល​ផ្ដល់​​លុយ​​វិនិយោគ​ដល់​ក្រុមហ៊ុន​លោក​​ 50​លាន​ដុល្លារ​​​កាលពី​ប៉ុន្មាន​ឆ្នាំមុន។ លោក​បញ្ជាក់​​ដូច្នេះ​ថា​ ៖«​យើង​​​ចង់​ផ្លាស់ប្ដូរ​ឧស្សាហ​កម្មនេះ​ទៅជា​មួយក្រុម​ហ៊ុន​ដែល​ជា​ចក្ខុវិស័យ​របស់​យើង​។ ជា​ចុងក្រោយ DPSG បាន​និយាយ​ថា​ គេ​ចង់​ទៅ​កន្លែង​ដែល​យើង​ទៅ​ ហើយ​គេច​ង់​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ដែរ​៖ ដើម្បី​ជួយ​ដល់​ឧស្សាហកម្ម​មួយ​នេះ​បញ្ឈប់​ការប្រើប្រាស់​ជាតិ​ស្ករ​និង​សារជាតិ​ដែល​ធ្វើ​ឱ្យ​​ផ្អែម​ផ្សេងៗ។ នេះ​ហើយ​គឺជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​រវាង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ DPSG​»។​ ​​ផលិតផល​​របស់​ Bai Brands ​បាន​ឈរ​នៅ​លើ​មូលដ្ឋានគ្រឹះ​សំខាន់ៗ​​ជា​ច្រើន។ នេះ​ជា​ឆ្នាំ​ដំបូង​ហើយ​ដែល​​ភេសជ្ជៈ​របស់​ក្រុមហ៊ុន​នេះ​​​លក់ដាច់​ជាង​ទឹក​សូ​ដា​ផ្សេងៗ​ទៀត​។ ​ដប់​​ឆ្នាំ​ទៅមុខ​ទៀត​ ​ផលិតផល​ភេសជ្ជៈ​នឹង​​មានការ​ផ្លាស់ប្ដូរ​យ៉ាង​ច្រើន​សន្ធឹក​ ហើយ​ផលិតផល​​​បៃ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​ធំ​ក្នុង​ការ​ផ្លាស់ប្ដូរ​នេះ​។​ ​លោក​ បិ​ន វេស៍​បាន​ចាក​ចេញពី​បៃ​នៅ​ថ្ងៃ​ទី​22 ខែមិថុនា​កន្លង​ទៅ​ ដោយ​ជំនួយ​មកវិញ​ដោយ​លោក លាន ហែ​ន​ខុ​ក អនុប្រធាន​ប្រតិបត្តិ​ផ្នែក​ធនធានមនុស្ស​នៅ​ដុក​ទ័​រ ភី​ប​ផឺ ស្នែ​ប​ផល គ្រុប​។ លោ​កបិន វេស៍​មិនបាន​បញ្ជាក់​ពី​ការចាក​ចេញ​របស់​លោក​ទេ​។ តែ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ បិ​ន វេស៍​បាន​និយាយ​ថា ៖ “​នេះ​គឺជា​ចំណុច​បញ្ចប់​នៃ​ដំណើរ​ដ៏​អស្ចារ្យ​របស់ខ្ញុំ​និង​ក្រុមគ្រួសារ​របស់ខ្ញុំ​។ អ្វីដែល​យើង​បានធ្វើ​គឺ​ធ្វើ​អោយ​បៃ​ក្លាយ​ជា​ប្រវត្តិ​សា​ស្ត​ហើយ​។ ខ្ញុំ​មិន​អាច​មោទនភាព​ជ្រុល​ពេក​ទេ​ទៅលើ​អ្នក​ដែល​មិន​ជឿ​នោះ​ទេ ដោយ​ខ្ញុំ​ធ្វើការ​យ៉ាង​​ស្អិតល្មួត​ជាមួយនិង​បៃ​ដែល​កំពុង​លូតលាស់​ក្លាយជា​ឧស្សាហកម្ម​ភេសជ្ជៈ​ឈានមុខ​គេ​។ ម៉ាក​សញ្ញា​ដ៏​អស្ចារ្យ​នេះ​ទទួល​បាន​អតិថិជន​រាប់​លាន​នាក់ ហើយ​ខ្ញុំ​ជឿ​ទៅលើ​អនាគត​របស់​បៃ​»៕​

ដោយ៖ ឡុង វណ្ណៈ​

X
5s