LG អះអាងវត្តមានកំពូលស្មាតហ្វូន LG V30 របស់ខ្លួន នឹងត្រូវសម្ពោធក្នុងព្រឹត្តិការណ៍ IFA ថ្ងៃទី៣១ សីហាក្រោយនេះ
LG ប្រហែលកំពុងមមាញឹកខ្លាំងខណៈពេលបច្ចុប្បន្ន ព្រោះក្រុមហ៊ុនទើបសម្ពោធ G6+ ដែលជាស្មាតហ្វូណជំនាន់ថ្មីមានសមត្ថភាពខ្ពស់ជាងមុន ហើយដើមសប្ដាហ៍ទៀត ក៏បានបញ្ចេញស៊េរីស្មាតហ្វូន Q6 ជាម៉ូដែលតូចជាងមុន និងតម្លៃធូរថ្លៃជាងមុន ប្រៀបធៀបនឹងជំនាន់ដើម G6។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏ទើបប្រកាសទៀតថា កំពុងត្រៀមខ្លួនសម្ពោធកំពូលស្មាតហ្វូនមួយម៉ូដែលទៀតគឺ LG V30 នៅថ្ងៃទី៣១ ខែសីហាខាងមុខ ក្នុងព្រឹត្តិការណ៍ IFA 2017 តែម្ដង។