សង្វាក់​ផលិតកម្ម ​iPhone 7C ​នឹង​ចាប់ផ្ដើម​ពី​ខែ​ក្រោយ តម្លៃ​ចន្លោះ​ពី ៤០០ដុល្លារ-៥០០ដុល្លារ​



​រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ មាន​ព័ត៌មាន​ដែល​អាច​ទៅ​រួច​ថា Apple ​នឹង​ផលិត​ទូរស័ព្ទ iPhone អេក្រង់ ៤អ៊ីញ​នៅ​ឆ្នាំ​ក្រោយ ខណៈ​ដែល​ចចាមអារ៉ាម​ខ្លះ​បាន​លើកឡើង​ថា អាច​ត្រូវ​ក្រុមហ៊ុន​ប្រកាស​ចេញ​នៅ​ក្នុង​ព្រឹត្តិការណ៍​អំឡុង​ខែ​មីនា។ មិន​ត្រឹមតែ iPhone 7C នោះ​ទេ ចំណែក​នាឡិកា​ឆ្លាតវៃ Apple Watch 2 ក៏​រំពឹង​នឹង​បង្ហាញ​ខ្លួន​ពេល​នោះ​ដែរ។

យោង​តាម​របាយការណ៍​ថ្មី​មួយ​ឱ្យ​ដឹង​ថា ផលិតកម្ម​ទូរស័ព្ទ iPhone 7C ដែល​ភ្ជាប់​អេក្រង់ ៤អ៊ីញ​ត្រូវ​គេ​រំពឹង​ថា នឹង​ចាប់ផ្ដើម​ពី​ខែ​ក្រោយ​នេះ​ហើយ។ របាយការណ៍​ឱ្យ​ដឹង​ថា Apple ​បាន​ជោគជ័យ​មួយ​ផ្នែក​តូច​ពាក់ព័ន្ធ​​សង្វាក់​ផលិតកម្ម iPhone 7c ហើយ​នឹង​ចាប់ផ្ដើម​ផលិត​ពេញលេញ​ចាប់ពី​ខែ​មករា ឆ្នាំ២០១៦ ខាង​មុខ។ ម្យ៉ាងទៀត​របាយការណ៍​ថែមទាំង​លើកឡើង​ថា ទូរស័ព្ទ iPhone អេក្រង់​តូច​ជាង​មុន​នេះ នឹង​មាន ៣ពណ៌​សម្រាប់​អតិថិជន​ជ្រើសរើស។ របាយការណ៍​បន្ត​ទៀត​ថា​ទូរស័ព្ទ​អេក្រង់​តូច​ជាង​មុន​ដែល​អាច​មាន​ឈ្មោះ iPhone 6C ឬ iPhone 7C នេះ នឹង​ភ្ជាប់​ថាមពល​ថ្ម 1,642 mAh។ ចំណែក​តម្លៃ​របស់​វា​នៅ​ពេល​ចេញ​លក់​ផ្លូវការ អាច​ស្ថិត​ក្នុង​ចន្លោះ​ពី ៤០០ដុល្លារ ទៅ ៥០០ដុល្លារ៕

X
5s