​កំពូល​ស្មាតហ្វូន Pixel XL ​ជំនាន់​ថ្មី​របស់ Google អាច​មាន​ការ​ឌីហ្សាញ​បែប​នេះ ?​



សាធារណជន​កំពុង​ទន្ទឹង​រង់ចាំ​វត្តមាន ស្មាតហ្វូន​កំពូល​ថ្មី​ពីរ​ម៉ូដែល​ពី​ក្រុមហ៊ុន Google ​ដែល​មាន​ត្រកូល Pixel។ ទាំង​ពីរ​នោះ ជា​ទាយាទ​បន្ត​ពីរ​ម៉ូដែល​ជោគជ័យ Google Pixel និង Pixel XL ​ហើយ​វា​នឹង​ដំណើរការ​មក​ជាមួយ​ប្រព័ន្ធ​សូហ្វ៊ែរ​ថ្មី​តែម្ដង​គឺ Android 8.0។

​ហើយ​ថ្មីៗ​នេះ​ដែរ បុគ្គលិក​នៃ​គេហទំព័រ Android Police បាន​បង្ហាញ​ចេញ​រូប render ក្ដៅៗ​អំពី​លក្ខណៈ​រូប​ឌីហ្សាញ​ថ្មី​លើ​ស្មាតហ្វូន Google Pixel ផ្អែក​ទៅ​លើ​ព័ត៌មាន​ប្រមូល​បាន​ពី​សេចក្ដី​រាយការណ៍​មុនៗ។ Google Pixel XL ​តាម​ចចាមអារ៉ាម​ធ្លាប់​លើកឡើង​ថា នឹង​ប្រើ​ដោយ​អេក្រង់ AMOLED ​ហើយ​អាច​មាន​បច្ចេកវិទ្យា​ថ្មី​ទំនើប​បង្កប់​លើ​ស៊ុម​ទូរស័ព្ទ​ដែល​អាច​ច្របាច់​ឱ្យ​ដំណើរការ​មុខងារ​បាន (squeezable frame) នោះ​នឹង​ដំណើរការ​មុខងារ Google Assistant។ ​Google Pixel ជំនាន់​ទី២ នឹង​មាន​អេក្រង់​ទំហំ ៦អ៊ីញ AMOLED ​កម្រិត 2:1 aspect ratio ​និង​អម​ដោយ RAM ធំ​ជាង​មុន ល្បឿន​អង្គ​ប្រតិបត្តិ​លឿន​ជាង​មុន កាមេរ៉ា​ក៏​ត្រូវ​កែតម្រូវ​ល្អ​ជាង​ម៉ូដែល​បច្ចុប្បន្ន​ផង​ដែរ។ Pixel XL ថ្មី និង Pixel ​ទាំង​ពីរ នឹង​ត្រូវ​សម្ពោធ​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ។ នៅ​ពេល​​ទទួល​បាន​ព័ត៌មាន​ផ្លូវការ ក្រុមការងារ BizKhmer នឹង​ធ្វើការ​ផ្សាយ​ជូន​ប្រិយមិត្ត​បាន​ជ្រាប​បន្ត៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Android Police  
X
5s