​សុភាសិត​ចក្រភព​រ៉ូម​៖ «​ដរាប​ណា​​​​ជីវិត​នៅ​តែ​មាន ​នោះ​​ក្ដី​សង្ឃឹម​​​ក៏​មិន​ទាន់​​រលត់​»​



«​ដរាប​ណា​​​​ជីវិត​នៅ​តែ​មាន ​នោះ​​ក្ដី​សង្ឃឹម​​​ក៏​មិន​ទាន់​​រលត់​»​ ​។​ ​នេះ​ជា​សុភាសិត​របស់​ចក្រភព​រ៉ូម​ ដែល​​ចង់​​​លើក​ទឹក​ចិត្ត​​ដល់​មនុស្ស​ទាំង​ឡាយ​​ឲ្យ​មាន​ក្ដី​សង្ឃឹម​ជា​និច្ច​​ ក្នុង​ការ​បន្ត​ធ្វើ​ការងារ​ដែល​ខ្លួន​ចង់​បាន​ ​​​​ដរាប​​​ណា​​​ជីវិត​​មិន​ទាន់​រលត់​។

ក្តី​សង្ឃឹម​ ​របស់​មនុស្ស​ម្នាក់​ៗ​​ ពិត​ជា​ដើរ​តួ​យ៉ាង​សំខាន់​ ក្នុង​ការ​ជំរុញ​​​ឲ្យ​​​​​​អ្នក​មាន​ទឹកចិត្ត​ក្នុង​ការ​ខិតខំ​​បំពេញ​រាល់​ការងារ​ដែល​ខ្លួន​​ពេញ​ចិត្ត​។ ប៉ុន្តែ​បើ​គ្មាន​ក្តី​សង្ឃឹម​​ទេ​ នោះ​​​​ពួកគេ​រស់នៅ​​​​​ត្រឹម​ជាមួយ​​​សំបក​ខ្លួន​ប៉ុណ្ណោះ​ ខណៈ​ខ្លឹម​​ក្នុង​ខ្លួន​លែង​មាន​ទៀត​ហើយ​។ ​​អ្នក​ខ្លះ​ដោយសារតែ​​ឆាប់​អស់​សង្ឃឹម​ពេក​ ក៏​មើល​ឃើញ​​ពិភព​​លោក​ទាំង​មូល​ថា ជា​​ពិភព​ខ្មៅ​​ងងឹត​​ ​ហើយ​ក៏​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​។ ​​​​​​​​​​អ្វីៗ​​គឺ​អាស្រ័យ​លើ​ការ​គិត​របស់​អ្នក​ប៉ុណ្ណោះ បើ​ទោះបី​ជា​វា​មិន​អាច​កើត​ឡើង​ដូច​ការ​គិត​របស់​អ្នក​មួយ​រយ​ភាគរយ​ក៏​ដោយ​។ ​​ប៉ុន្តែ​បើ​អ្នក​គិត​អវិជ្ជមាន ​ហើយ​បោះបង់​ក្តី​សង្ឃឹម​​ចោល​នោះ ​​វា​ប្រៀប​បាន​នឹង​​​ចូល​​ក្នុង​​​បន្ទប់​តូច​ចង្អៀត​​ ​ហើយ​​បិទ​យ៉ាង​ជិត​ ហើយ​​ឃុំ​​ខ្លួន​ឯង​នៅ​ទី​នោះ​ជា​រៀង​​រហូត​។ ​​​ដូច្នេះ​ហើយ ​មិន​ថា​​ មាន​អ្វី​កើត​ឡើង​នោះ​ទេ អ្នក​ត្រូវ​តែ​​បណ្ដុះ​​​ក្តី​​​សង្ឃឹម​​​របស់​ខ្លួន​​​​​ឲ្យ​មាន​ជា​និច្ច​ ព្រោះ​វា​ជា​​​ប្រៀប​ដូច​ជា ដង្ហើម​របស់​អ្នក​អ៊ីចឹង​។ បើ​គ្មាន​វា​​នោះ ​អ្វីៗ​ក៏​ត្រូវ​ចប់​ដែរ​៕

​ដោយ​៖ រតនា​ ​វិចិត្រ

X
5s