មនុស្សមិនមែនកើតមកសុទ្ធតែឆ្លាតឯណា! ជំនាញ៤យ៉ាងនេះនឹងនាំអ្នកឲ្យឆ្លាតបាន
គ្មានអ្នកណាកើតមកឆ្លាតភ្លាមទេ ហើយពួកគេអាចឆ្លាតបាន គឺដោយសារជំនាញជាច្រើនដែលពួកគេមានលាយផ្សំគ្នា។ តើក្នុងនោះមានជំនាញអ្វីខ្លះដែលអ្នកគួរដឹង ហើយអាចរៀនតាមបាន?
១) ជំនាញចងចាំ៖ មនុស្សឆ្លាត តែងមានជំនាញនេះជាប់ខ្លួន ។ ពួកគេអាចចាំបានគ្រប់យ៉ាង ទាំងឈ្មោះ ទាំងមុខមាត់ ទាំងទីកន្លែង ដែលជាហេតុនាំឲ្យអ្នកដទៃអត់សរសើរមិនបាន។ បើសិនជាចង់ឲ្យគេសរសើរអ្នកមិនដាច់ពីមាត់ទេនោះ ព្យាយាមហ្វឹកហាត់ខ្លួនឯងឲ្យមានជំនាញចងចាំនេះឲ្យបានល្អទៅ។
២) ជំនាញសរសេរ៖ មនុស្សឆ្លាតគឺមិនដែលខ្វះគំនិតសរសេរអ្វីនោះទេ។ ហើយភាគច្រើនមនុស្សឆ្លាត គឺចង់បង្ហាញពីគំនិតពួកគេតាមរយៈការសរសេរនេះឯង។ ការសរសេរគឺមិនមែនសរសេរឲ្យពេញក្រដាសទើបហៅការសរសេរទេ តែក្នុងនោះត្រូវមានគំនិត ត្រូវមានពាក្យពេចន៍ដែលបង្ហាញចេញមកឲ្យអ្នកអានឆាប់ជឿនិងស្លុងអារម្មណ៍។ ហេតុនេះអ្នកគួរព្យាយាមបង្កើនជំនាញសរសេរនេះ ដើម្បីក្លាយជាមនុស្សឆ្លាត។
៣) ជំនាញនិយាយ៖ មនុស្សជាច្រើនគឺមិនមានភាពក្លាហានក្នុងការនិយាយនោះទេ។ តែសម្រាប់មនុស្សឆ្លាតវិញ ពួកគេតែងយកពេលនេះមកបង្ហាញពីអ្វីដែលពួកគេមានហើយចែករំលែកទៅអ្នកដទៃ ។
៤) ជំនាញពាក់ព័ន្ធនឹងលេខ៖ អ្នកពូកែជាច្រើនគឺពូកែគិតលេខណាស់ ហេតុនេះទើបអ្នកវិទ្យាសាស្ត្រ បិតាគណិតវិទ្យា បិតារូបវិទ្យា សុទ្ធសឹងជាអ្នកប្រាជ្ញទាំងអស់ ហើយពួកគេចូលចិត្តការគិតលេខណាស់។ បើមានជំនាញពាក់ព័ន្ធនឹងលេខហើយ គេគ្រប់គ្នាអាចសន្មតថាអ្នកជាមនុស្សពូកែគិត ពូកែដោះស្រាយបញ្ហា ដោយភាពវៃឆ្លាតជាមិនខាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ superscholar.org