ទីបំផុត Note FE ទាយាទថ្មីពី Note 7 មានលក់លើទីផ្សារកូរ៉េហើយតម្លៃ $៦០៨ នឹងបន្តចរាចរនៅក្រៅស្រុកឆាប់ៗ
តាមសេចក្ដីរាយការណ៍ថ្មីពីគេហទំព័រ phonearena ឱ្យដឹងថា ក្រុមហ៊ុន Samsung នឹងចេញលក់ផេប្លេតកែកុនថ្មីពី Note 7 ពោលគឺម៉ូដែល Galaxy Note FE នៅទីផ្សារកូរ៉េដែលជាទឹកដីកំណើតរបស់ខ្លួន ក្នុងបរិមាណកំណត់មិន មិនលើសពី ៤០០០០០គ្រឿង (៤០ម៉ឺនគ្រឿង) នោះទេ។ ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធទូរស័ព្ទក្នុងស្រុក មិនបានបញ្ជាក់បញ្ជាក់អំពីតួលេខលក់ ស្មាតហ្វូនកូនកាត់ថេប្លេត Note FE នេះនៅឡើយ។
តាមរបាយការណ៍បឋមស្ដីពីការចែកចាយ Note FE ថ្មីនៅលើទីផ្សារ ឃើញថា វាចរាចរប្រមាណ ១៥០០០គ្រឿងដំណាក់កាលដំបូង ហើយបន្តកើនដល់ ២៤០០០គ្រឿងត្រឹមរយៈពេល ប៉ុន្មានថ្ងៃបន្ទាប់ពីមានលក់នៅកូរ៉េ។ ក្រុមហ៊ុនមិនបានបញ្ជាក់ទៅលើការចែកចាយលក់ទាយាទ Note 7 នេះ ទៅកាន់ទីផ្សារក្រៅស្រុកនៅឡើយ។ ខាងក្រោមនេះជាវីដេអូបើកប្រអប់ Galaxy Note FE ៖
https://youtu.be/JNZp-Jv90r4
ឧបករណ៍ហៅផេប្លេតនេះ កំពុងចរាចរលើទីផ្សារកូរ៉េខាងត្បូងក្នុងតម្លៃប្រហែល ៦០៨ដុល្លារ គឺធូរថ្លៃជាងម៉ូដែលដើម គឺ original Note 7 ហើយ Note FE នេះត្រូវបានកែលំអលើថ្ម មិនឱ្យកើតករណីផ្ទុះដូចរៀមច្បងរបស់វាទេ។ ទោះជាយ៉ាងណា Samsung អាចនឹងបញ្ចេញ Note FE វាយលុកទីផ្សារក្រៅប្រទេសមួយចំនួនថែមទៀត ដើម្បីស្រង់ដើមឡើងវិញបន្ទាប់ពីឡុងចុងដោយសារផ្ទុះថ្ម Note 7 ហើយវាប្រើប្រាស់បន្ទះឈីប Snapdragon 821 ជំនួសឱ្យឈីប Exynos របស់ Samsung។
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ phonearena