ផ្លូវ​ទាំង​៤​នេះ នឹង​​នាំ​​ឲ្យ​អ្នក​ក្លាយ​ជា​«​មេដឹកនាំ​​ផ្នែក​អាជីវកម្ម​»ឈាន​មុខ​គេ​!​



តើ​ អ្នក​ដឹកនាំ​ផ្នែក​ អាជីវកម្ម​ដ៏​​ឈាន​មុខ​គេ​គួរ​ធ្វើ​អ្វី​ខ្លះ​? ភាព​ជា​អ្នក​ដឹកនាំ​គឺ​អាច​ បង្កើត​ក្រុមហ៊ុន​ ហើយ​ក៏​អាច​បំបែក​ក្រុមហ៊ុន​បាន​ដែរ ក្នុង​ពេល​តែ​មួយ​។​ ហេតុនេះ​ទើប​អត្ថបទ​ខាង​ក្រោម​ ចង់​បង្ហាញ​អ្នក​​​ពី​ផ្លូវ​ ដែល​អាច​នាំ​អ្នក​ក្លាយ​ជា​​មេដឹកនាំ​ អាជីវកម្ម​ឈាន​មុខ​គេ​បាន​។

១) ​ធ្វើ​ការ​ជាមួយ​ក្រុម​របស់​អ្នក​ មិន​មែន​គ្រប​ដណ្ដប់​លើ​ពួក​គេ​ទេ​៖ អ្នកដឹកនាំ​ល្អ​ជាង​គេ​គឺ​តែង​តែ​ចូលរួម​ជាមួយ​ក្រុម​របស់​ខ្លួន ទោះ​មិន​បាន​ច្រើន​ ក៏​បាន​យូរៗម្ដង​ដែរ។​ ដើម្បី​កាន់​តែ​យល់​ច្បាស់​ពី​មនុស្ស​ដែល​អ្នក​កំពុង​តែ​ដឹកនាំ​ និង​ដឹង​ថា​តើ​ត្រូវ​ដឹកនាំ​គេ​ដោយ​របៀប​ណា​នោះ​ អ្នក​​ត្រូវ​តែ​ធ្វើ​ការ​ដែល​គេ​កំពុង​តែ​ធ្វើ។

២) ដាក់​ខ្លួន​ និង​សុភាព​៖ គ្មាន​អ្នកណា​ចង់​ធ្វើ​ការ​ជាមួយ​មនុស្ស​ដែល​គិត​តែ​ពី​ខ្លួន​ឯង​ និង​មាន​អំនួត​ជ្រុល​ពេក​ទេ​។ អ្នក​ដឹកនាំ​ល្អ​គឺ​មិន​ដែល​​គិត​ថា​ខ្លួន​ឯង​អស្ចារ្យ​ពេក​ទេ ពេល​ដែល​គេ​មាន​​កំហុស​គេ​នឹង​ទទួល​ស្គាល់​កំហុស​ ដោយ​មិន​ក្លែងបន្លំ​។

​​ ៣) ត្រូវ​យល់​ថា​គ្មាន​អ្នក​ណា​ល្អឥតខ្ចោះ​ទេ​៖ អ្នក​ដឹកនាំ​ល្អ គឺ​ដឹកនាំ​ក្រុម​ទៅ​រក​ចំណុច​ល្អ​ដែល​គេ​អាច​ធ្វើ​ទៅ​បាន​។ អ្នកដឹកនាំ​ល្អ គឺ​យល់​ថា គ្មាន​អ្នកណា​ល្អឥតខ្ចោះ​ទេ ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​អស់​ពី​សមត្ថភាព​ដែល​​ខ្លួន​មាន​ទៅ​បាន​ហើយ​។​

៤) អាច​ជំរុញ​ទឹកចិត្ត​គេ​ឯង​បាន​៖ ហេតុអ្វី​មនុស្ស​គ្រប់​រូប​គួរ​ដើរ​តាម​សម្ដី​របស់​អ្នក​? នេះ​ដោយ​សារ​តែ​ពួក​គេ​ជឿ​លើ​សមត្ថភាព​និង​​ចក្ខុវិស័យ​របស់​អ្នក​។ ហេតុ​នេះ​ដើម្បី​ក្លាយ​ជា​អ្នកដឹកនាំ​ដែល​គេ​ដើរ​តាម​បាន​នោះ អ្នក​ត្រូវ​តែ​​ជា​មនុស្ស​មាន​ចក្ខុវិស័យ​ត្រឹមត្រូវ​ បន្ទាប់​មក​ពន្យល់​ពួក​គេ​ថា ត្រូវ​​ដើរ​តាម​ផ្លូវណា ហើយ​ចាំ​ជំរុញលើកទឹកចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​ឲ្យ​បាន​សម្រេច​៕

ប្រែ​សម្រួល​៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur.com

X
5s