អ្នករកស៊ីទាំងឡាយ សឹងតែ ៩៩ភាគរយ តែងជួបបញ្ហាទាំងនេះ!
អាជីវកម្មទាំងឡាយគឺសុទ្ធតែមិនស្រួលឡើយ ក្នុងការបង្កើត គ្រប់គ្រង និងថែរក្សាឲ្យបានគង់វង្ស។ បញ្ហារាប់ពាន់នឹងកើតឡើង ដើម្បីមកបង្ក្រាបចិត្តអ្នកកុំឲ្យបន្ដមហិច្ឆតាក្នុងការរកស៊ីតទៅមុខទៀត។ តែបើអ្នកជ្រុលជាប្រឡូកខ្លួនរកស៊ីហើយ ហេតុ អី ឲ្យវាបាត់បង់ទៅវិញបាននោះ។ ដូចនេះ អ្នកត្រូវរៀនពីបញ្ហា និងការប្រឈមអ្វីខ្លះដែលអ្នករកស៊ីទាំងឡាយតែងតែជួប? ក្នុងនោះមាន៖
១) ពិបាកក្នុងការរកដៃគូសហការ
ដើម្បីធ្វើឲ្យរបររកស៊ីអ្នកកាន់តែរីកចម្រើននិងដើរទៅមុខបាន ខណៈអ្នកមានទុនមិនគ្រប់គ្រាន់ ក្នុងនាមជាម្ចាស់ក្រុមហ៊ុនអ្នកគួរតែស្វែងរកដៃគូសហការជាបន្ទាន់ ដើម្បីមកបណ្ដាក់ទុនជាមួយ។ ហេតុនេះដើម្បីបញ្ចៀសបញ្ហាសម្រាប់ក្រុមហ៊ុនទៅថ្ងៃមុខ អ្នកគប្បីរៀនបង្កើនទំនាក់ទំនងជាមួយគេឯងឲ្យបានច្រើន ដើម្បីចាប់ផ្ដើមផ្សារភ្ជាប់មិត្តភាពជាមួយដៃគូរកស៊ីផ្សេងៗ ដែលអ្នកត្រូវការ។
២) ដៃគូប្រកួតប្រជែងកើនឡើងជាលំដាប់
ការរកស៊ីគឺមានភាពស្មុគស្មាញបន្តិចហើយ។ ពេលអ្នកចាប់ផ្ដើមជោគជ័យនឹងការលក់ផលិតផលណាមួយ ស្រាប់តែមានអ្នកដទៃ ចាប់ផ្ដើមលក់ផលិតផលដូចអ្នកដែរ ដើម្បីប្រកួតប្រជែង។ ហេតុនេះ ដើម្បីគេច ចេញពីបញ្ហានេះ អ្នកត្រូវមានគម្រោងការណ៍ឲ្យច្បាស់លាស់មួយ ថាតើពេលណាអ្នកលក់ផលិតផលនេះ? តើអ្នកអាចវាយបំបាក់ដៃគូផ្សេងទៀតបានដោយវិធីណា? ហើយគំនិតនេះជោគជ័យដែរឬទេ?
៣) ពិបាកស្វែងរកបុគ្គលិកឲ្យត្រូវ
បញ្ហាដែលត្រូវប្រឈមជាងគេ អាចនិយាយបានថា «បុគ្គលិក»។ ហេតុអ្វី? វាពិបាកណាស់ ក្នុងការស្វែងរកបុគ្គលិកដែលសក្ដិសម ឃាត់ពួកគេទុក និងដឹកនាំពួកគេឲ្យធ្វើអ្វីតាមតែក្រុមហ៊ុនចង់បាន។ បើសិនជាគ្មាន ផ្នែកធនធានមនុស្សដើម្បីគ្រប់គ្រងពួកគេទេនោះ ក្រុមហ៊ុនទាំងមូលអាចនឹងប៉ះពាល់ខ្លាំងដោយសារតែបុគ្គលិកនេះឯង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ forbes