Robert Kiyosaki៖ «មនុស្សដែលមានក្ដីសុបិនតូចតាច តែងរស់នៅក្នុងនាមជាមនុស្សតូចតាចដែរ»
«មនុស្សដែលមានក្ដីសុបិនតូចតាច តែងរស់នៅក្នុងនាមជាមនុស្សតូចតាចដែរ»។ នេះជាសម្ដីរបស់លោក Robert Kiyosaki អ្នកនិពន្ធសៀវភៅ «ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ» និង ជាអ្នកជំនួញផ្នែកអចលនទ្រព្យដ៏ល្បីមួយនៅអាមេរិក។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា រាល់បុគ្គលជោគជ័យ និង អស្ចារ្យក្នុងលោក គឺសុទ្ធតែចាប់ផ្ដើមជាមួយនឹងក្ដីសុបិនដ៏ធំ ចំណែកមនុស្សធម្មតាវិញ គឺ ដោយសារតែពួកគេមានក្តីសុបិនធម្មតាពេក។
រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media
មានមនុស្សជាច្រើន មិនហ៊ានប្រាថ្នា និង មានក្តីសុបិនធំពេកនោះទេ ព្រោះពេលខ្លះខ្លាចគេសើចចំអក។ ប៉ុន្តែនៅពេលដែលមនុស្សមានក្តីសុបិនធម្មតាៗ នោះធ្វើឲ្យពួកគេអាចសម្រេចវាបានដោយងាយ ដោយមិនចាំបាច់ប្រឹងប្រែងខ្លាំង ប៉ុន្តែលទ្ធផលដែលទទួលបាន ក៏មិនអស្ចារ្យអ្វីដែល ព្រោះ មនុស្សភាគច្រើនសុទ្ធតែអាចធ្វើបាន។ ប៉ុន្តែសម្រាប់មនុស្សដែលមានក្តីសុបិនធំវិញ ពួកគេត្រូវលះបង់យ៉ាងច្រើន ទាំងពេលវេលា លុយកាក់ និង សេចក្តីសុខបណ្ដោះអាសន្នមួយភាគធំ ដែលចំណុចទាំងនេះ មនុស្សភាគច្រើនមិនអាចធ្វើបាននោះឡើយ។
លើសពីនេះទៀត នៅពេលចាប់ផ្ដើមការងារ ដើម្បីដើរឆ្ពោះទៅកាន់ក្តីសុបិននោះ គឺត្រូវបានមនុស្សជុំវិញខ្លួន សើចចំអក ពេបជ្រាយយ៉ាងចាស់ដៃថែមទៀត។ ប៉ុន្តែ ដោយសារតែកើតមកជាមួយនឹងមហិច្ឆតាពាសមេឃ និង បានតាំងចិត្តយ៉ាងមុំាថា នឹងសម្រេចវាឲ្យបាននោះ បើទោះបីជាត្រូវជួបបញ្ហា និង ការលំបាកអ្វីក៏ដោយ ក៏ត្រូវដើរទៅមុខដើម្បីបន្តធ្វើការងារនោះ។ ចុងក្រោយ ភាពជោគជ័យក៏កើតឡើង ក៏ម្នាក់ដែលសុបិនធំ នោះ ក៏បានក្លាយជាមនុស្សអស្ចារ្យលើសមនុស្សទូទៅ។ ដូច្នេះហើយ ក្នុងនាមជាមនុស្សដែលបានកើតឡើងមកលើផែនដីនេះហើយ គឺត្រូវហ៊ានដាក់ក្ដីសុបិនរបស់ខ្លួនឯងឲ្យធំ ដើម្បីក្លាយជាមនុស្សអស្ចារ្យមួយ។ សូមកុំកើតមក ដោយត្រូវគេស្ដីដៀលថា រស់នៅដូចកង្កែបឲ្យសោះ៕
ដោយ៖ រតនា វិចិត្រ