សំណួរ​ដែល​គួរ​សួរ​ខ្លួន​ឯង​ជា​ចាំបាច់ ​ ពេល​អ្នក​ចង់​បើក​អាជីវកម្ម​​មួយ​



តាម​ពិត​ទៅ​ បើ​មាន​តែ​គំនិត​រកស៊ី​មួយ​មុខ​គឺ​វា​មិន​គ្រប់គ្រាន់​ឡើយ សម្រាប់​អ្នក​ដែល​ចង់​បើក​ការ រកស៊ី​នោះ។​ អ្នក គប្បី​ឆ្លាត​ ហើយ​គួរ​​រៀប​ចំ​ផែន​ការ​ ទុក​ជាមុន​ច្រើន​ខ្លាំង​ណាស់។ តើ​មាន អ្វី​ខ្លះ​​ដែល​អ្នក​គួរ​ត្រៀម​ទុក​ជា​មុន ​ពេល​ចង់​បើក​អាជីវកម្ម​មួយ​?

១) តើ​អ្នក​​មាន​គម្រោង​អាជីវកម្ម​ដែល​​ថ្មី​ជានិច្ច​​៖ ជា​ការ​ពិត​ណាស់ គម្រោង​អាជីវកម្ម​គឺ​ពិត​ជា​ សំខាន់ ជាពិសេស​ពេល​អ្នក ចង់​ស្នើសុំ​ សិទ្ធិ​ និង​ស្នើសុំ​ថវិកា​ជា​ដើម​។​ ដូចនេះ​ហើយ​ត្រូវ​ ផ្ដោត​សំខាន់​ឲ្យ​មែន​ទែន​ចំពោះ​ គម្រោង​អាជីវកម្ម​អ្នក​។

២) តើ​អ្នក​មាន​គម្រោង​ហិរញ្ញវត្ថុ​សម្រាប់​ ៣​ឬ​៥​ឆ្នាំ​ខាង​មុខ​ទេ​៖ វា​ពិត​ជា​សំខាន់​ណាស់​ដែល​ម្ចាស់​អាជីវកម្ម​ទាំង​ឡាយ​គួរ​មាន​គម្រោង​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមហ៊ុន​ ចាប់​ពី​៣​ឬ​៥​ឆ្នាំ​ទៅ​ខាង​មុខ ព្រោះ​ថា​ ​វា​មាន​ភាព​ងាយស្រួល​ដល់​អ្នក​ ក្នុង​ការ​បណ្ដាក់ទុន​ជាមួយ​គេ​ ព្រម​ទាំង​​ចង់​ឲ្យ​​គេ​មក​បណ្ដាក់ទុន​ជាមួយ​វិញ​​។​

៣) តើ​អ្នក​​ច្បាស់​ឬ​នៅ​ថា តើ​អ្នក​​នឹង​យក​លុយ​ទៅ​ធ្វើ​អ្វី​ខ្លះ​៖ តើ​ក្រុមហ៊ុន​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា ប្រសិន​បើ​ ចង​បាន​លុយ ១០០​លាន​ដុល្លារ​ តែ​មិន​ដឹង​ថា​យក​ទៅ​ទិញ​អ្វី​ឲ្យ​ប្រាកដ​នោះ​? តាម​ពិត​ទៅ​ក្រុមហ៊ុន​ជោគជ័យ​ជា​ច្រើន​ តែង​មាន​កញ្ចប់​ថវិកា​ត្រឹមត្រូវ ហើយ​ពួក​គេ​បង្ហាញ​ច្បាស់​ណាស់ ថា​ត្រូវ​យក​លុយ​ទៅ​ណា​ ដើម្បី​អ្វី​ និង​តើ​ក្រុមហ៊ុន​នឹង​ទទួល​បានអ្វី​មក​វិញ ​ពេល​យក​លុយ​ចេញ​ហើយ​​នោះ​?

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ asianentrepreneur

X
5s