គំនិត​រកស៊ី​​ខ្លះ​ៗ សម្រាប់​សហគ្រិន​សម័យ​ជឿនលឿន​នេះ​​



វា​មិន​ងាយ​ឡើយ​សម្រាប់​សហគ្រិន​នីមួយៗ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​សព្វថ្ងៃ​នេះ។ ដោយ​សារ​តែ​កំណើន​នៃ​ភាព​ជឿន​លឿន ព្រម​ទាំង​ធនធាន​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ វា​ហាក់ដូច​ជា​ពិបាក​បន្តិច​ក្នុង​ការ​ប្រកួត​ប្រជែង​នឹង​ពួក​គេ​។ តែ​គំនិត​ខាង​ក្រោម​នេះ​គឺ​ជា​គំនិត​ល្អៗខ្លះ​ៗ ក្នុង​នាម​ជា​សហគ្រិន​ ត្រូវ​តែ​ដឹង​​ពី​វា​៖

១) ត្រូវ​ផ្ដោត​អារម្មណ៍​លើ​ការរកស៊ី​ឲ្យ​មែនទែន​៖ ខ្លួន​មួយ​មិន​អាច​​ជិះ​ទូក​២​បាន​ទេ ដូច​គ្នា​ដែរ អ្នក​មិន​អាច​ចែក​ខ្លួន​អ្នក​ទៅ​គិត​រឿង​២ ​ក្នុង​ពេល​តែ​មួយ​​បាន​ដែរ។​ ការ​ងារ​១ នឹង​ជោគជ័យ ហើយ​ខ្លឹម​ប្រសិន​ណា​ អ្នក​អាច​មាន​ពេលវេលា​គ្រប់គ្រាន់​​លើ​វា។ ដូចនេះ​បើ​ចង់​ជោគជ័យ អ្នក​ត្រូវ​ផ្ដោត​លើ​កិច្ចការ​តែ​១​ទៅ​បាន​ហើយ​។​

២) ត្រូវ​មានគំនិត​បង្កើត​អ្វី​ប្លែកៗ មិន​មែន​ចាំ​តែ​រក​លុយ​ទេ​៖ សហគ្រិន​ភាគ​ច្រើន តែង​រិះរក​វិធី​​គ្រប់​​យ៉ាង ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​រកស៊ី​បាន​ជោគជ័យ​ហើយ​ ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​។ តែ​តាម​ពិត​ទៅ ក្រុមហ៊ុន​អ្នក​គង់​តែ​បាន​លុយ​ច្រើន​តាម​ក្រោយ​ទេ ប្រសិន​ណា​អ្នក​អាច​មាន គំនិត​រកស៊ី​មួយ​ណា​ដែល​ប្លែក​ហើយ​ពិសេស​ជាង​គេ​មុន​នោះ​។

៣) ឆាប់​វាយលុក​ចូល​ទីផ្សារ​ដែល​អំណោយផល​សម្រាប់​អ្នក​៖ បើ​អ្នក​មាន​គម្រោង​ចង់​វាយលុក​ទីផ្សារ​ណា​មួយ​ហើយ ចូរ​កុំ​បណ្ដោយ​ឲ្យ​យូរ​កាល​ទៀត​​។ អ្នក​ត្រូវ​ទាក់ទង​ទៅ​កាន់​ភ្ញៀវ​របស់​អ្នក​ឲ្យ​បាន​មុន ទោះ​បី​ជា​ផលិតផល​នោះ​មិន​ទាន់​ហើយ​គ្រប់​គ្រាន់​​យ៉ាង​ណា​ក្ដី​។

៤) កុំ​ភ័យ​ខ្លាច​អី​៖ ប្រកួតប្រជែង​នឹង​ខ្លួន​​ឯង ហើយ​ស្វែងរក​អ្វី​ដែល​ថ្មីៗ ដែល​អ្នក​មិន​ដែល​ធ្វើ​ និង​មិន​ដែល​ជួប​​ពី​មុន​មក​។ ​សហគ្រិន​ល្បីៗ ទូទាំង​ពិភព​លោក ពួក​​គេ​សុទ្ធ​តែ​ធ្លាប់​ជួប​ការ​បរាជ័យ​សឹង​រាប់​មិន​អស់។ ចុះ​អ្នក​វិញ​? តើ​ចាំបាច់​អី​ត្រូវ​ខ្លាច​?

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ asianentrepreneur

X
5s