ត្រៀម​ខ្លួនហើយ​នៅ... នឹង​មាន​កំពូល​ទូរស័ព្ទ​អេក្រង់​កោង គែម​មហា​ស្ដើង​ចំនួន ៥ម៉ូដែល​ចាប់​កំណើត​ឆ្នាំ២០១៧ នេះ​



​សង្កេត​ឃើញ ស្មាតហ្វូន​អេក្រង់​កោង និង​គែម​ស្ដើង ចាប់ផ្ដើម​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន ​វា​ហាក់​ឆ្លុះ​បញ្ចាំង​ពី​យុគសម័យ​បច្ចេកវិទ្យា​មួយ​ជំហាន​ទៅ​មុខ​ទៀត នៃ​ការ​រចនា​ទូរស័ព្ទ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​នេះ។ កន្លង​មក ទាំង LG, Sharp សុទ្ធតែ​បាន​បង្ហាញ​គំរូ​អេក្រង់​ស្មាតហ្វូន​គ្មាន​គែម ប៉ុន្តែ​ក្រុមហ៊ុន​ទាំង​ពីរ​នៅ​ពុំ​ទាន់ បង្ហាញ​ផលិតផល​ពិត បំពាក់​នៅ​លើ​ស្មាតហ្វូន​នៅ​ឡើយ។ ដោយ​ឡែក Samsung ​បាន​បោះ​ជំហាន​ទៅ​មុន​មួយ​ជំហាន​ហើយ ខណៈ Xiaomi ​ក៏​ដូច​គ្នា ដោយ​បាន​បញ្ចេញ Xiami Mi Mix។ យ៉ាងណា Mi Mix ​មិន​ទាន់​ពេញ​លក្ខណៈ​ជា​ស្មាតហ្វូន​គែម​អេក្រង់​នៅ​ឡើយ ដោយសារ​ផ្នែក​ខាង​ក្រោម​ទូរស័ព្ទ​នេះ គឺ​នៅ​សល់​ច្រើន​បន្តិច ខណៈ ៣ជ្រុង​ទៀត គ្មាន​សល់​គែម​ទូរស័ព្ទ ហើយ​វា​ក៏​ត្រឹម​ជា​ស្មាតហ្វូន​អេក្រង់​កោង​ប៉ុណ្ណោះ។ ដោយឡែក Galaxy S8/S8+ របស់ Samsung ត្បិត​មាន​អេក្រង់​ទំនើង​រាង​កោង ប៉ុន្តែ​មិន​ទាន់​អាច​ហៅ​បាន​ជា ស្មាតហ្វូន​គ្មាន​គែម ១០០% នៅ​ឡើយ។ យ៉ាងណា ក្នុង​ឆ្នាំ២០១៧ នេះ មាន​ការ​រំពឹង​វត្តមាន​ស្មាតហ្វូន​ទំនើប អាច​មាន​អេក្រង់​កោង និង​មាន​គែម​ស្ដើង ឬ​គ្មាន​គែម​ទូរស័ព្ទ ប៉ុន្មាន​ម៉ូដែល​ទៀត​រួម​មាន៖

១) iPhone 8

២) Galaxy Note 8

៣) Xiaomi Mi Mix 2

៤) Google Pixel 2

៥) Meizu Pro 7

  បញ្ជាក់៖ ទាំង​នេះ គ្រាន់តែ​ជា​គំរូ​ទូរស័ព្ទ​ប៉ុណ្ណោះ ពុំ​មែន​ជា​ស្មាតហ្វូន​ចេញ​ដោយ​ក្រុមហ៊ុន​​ជា​ផ្លូវការ​នៅ​ឡើយ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖  phonearena
X
5s