រថយន្តទំនើប BMW i8 Roadster លេចរូបរាងហើយ ពិតជាគួរឱ្យទាក់ទាញ ត្រៀមបង្ហាញនៅឆ្នាំ២០១៨ (Video)
ក្រុមហ៊ុន BMW ថ្មីៗនេះ បានបញ្ចេញឈុតវីដេអូទាក់ទាញសាធារណជន ឱ្យមកចំណាប់អារម្មណ៍រថយន្តទំនើបស៊េរីថ្មីរបស់ខ្លួន ម៉ូដែល BMW i8 Roadster រូបរាងដ៏ស៊ិចស៊ី។ នេះជាការបង្ហើបចេញរូបរាងរថយន្តម៉ូដែល BMW i8 Roadster ស៊េរីថ្មីលើកដំបូង ប៉ុន្តែ ក្រុមហ៊ុនហាក់ចង់លាក់ ដោយមិនទាន់បញ្ចេញរូបរាងឌីហ្សាញទាំងស្រុងរបស់វានៅឡើយ។
https://youtu.be/qOhRJYNK5mU
BMW i8 Roadster ស៊េរីទំនើបរបស់ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់នេះ នឹងត្រូវវែកមុខ នៅឆ្នាំក្រោយ ឆ្នាំ២០១៨ ជាមួយការរំពឹងពីសាធារណជនថា នឹងអមដោយមុខងារថ្មីពិសេសៗ ក៏ដូចជារចនាបថឡូយ ស័ក្ដិសមនឹងយុវវ័យសម័យថ្មី។