ការបដិវត្តន៍ ៨ចំណុចប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់លើឧស្សាហកម្មកុំព្យូទ័រជឿលឿន
មកដល់ពេលនេះ កុំព្យូទ័រពិតជាដើរតួនាទីយ៉ាងសំខាន់ ជាឧបករណ៍អេឡិចត្រូនិកប្រើសម្រាប់កិច្ចការទូទៅ ដែលអាចឱ្យគេប្រើប្រាស់ និងបង្កើតកម្មវិធីគណនាផ្សេងៗបាន។ ដូច្នេះ បណ្ដាក្រុមហ៊ុនកុំព្យូទ័រធំៗលើលោក នាំគ្នាអភិវឌ្ឍដោយច្របាច់បញ្ចូលបច្ចេកវិទ្យា មុខងារ និងឌីហ្សាញរូបរាងកាន់តែស្អាត និងទំនើបជាងមុនពីមួយជំនាន់ទៅមួយជំនាន់។ ខាងក្រោមនេះ គឺជាការអភិវឌ្ឍ ៨យ៉ាងក្នុងសម័យបច្ចេកវិទ្យាទំនើប៖
- បម្រើបម្រាស់កុំព្យូទ័រមានការផ្លាស់ប្ដូរថ្មីងាយស្រួលយកតាម និងមុខងារថ្មីសំបូរបែប
បច្ចុប្បន្នមានការអភិវឌ្ឍម៉ាស៊ីនកុំព្យូទ័រជាច្រើនម៉ូត ច្រើនម៉ាកដើម្បីបំពេញតាមតម្រូវការ ពិសេសគឺងាយស្រួលយកតាមខ្លួន និងកាន់ថ្មបានយូរ។ ដោយសារតែបែបនេះ គេបានផលិតជាឧបករណ៍អេឡិចត្រូនិកចល័តមានមុខងារគណនាខ្លះៗ ងាយស្រួលសម្រាប់អ្នកជំនួញ ប្រើប្រាស់សម្រាប់កិច្ចការល្មមៗ។ ជាក់ស្ដែងថេប្លេត iPad របស់ Apple ដែលភ្ជាប់ប៊ិច iPad Pro Pencil និងកុំព្យូទ័រ Surface Pro 4 ដែលមានប៊ិច។ - Windows ត្រូវបានបំពាក់មុខងារជំនួយការឆ្លើយឆ្លង Cortana ងាយស្រួលសម្រាប់ការស្វែងរក (Search) មុខងារជំនួយការឆ្លងឆ្លើយ Voice Assistant មិនត្រឹមតែមានប្រើនៅលើឧបករណ៍ចល័តដូចជា ស្មាតហ្វូន និងថេប្លេតប៉ុណ្ណោះទេ តែពេលនេះ Microsoft ក៏បានបំពាក់ Cortana នៅលើប្រព័ន្ធប្រតិបត្តិការ Windows 10 ផងដែរ។ សូមបញ្ជាក់ថា Samsung មាន S-Voice, Apple មាន Siri រីឯ Microsoft មាន Cortana។ មុខងារនេះ នឹងផ្ដល់ភាពងាយស្រួលក្នុងការស្វែងរក (Search) ដោយគេគ្រាន់តែប្រើសំឡេងប៉ុណ្ណោះ។
- Laptop ប្រើតែរន្ធ USB ជំនាន់ថ្មីបច្ចុប្បន្នគេឃើញប្រភេទរន្ធ USB ថ្មីគឺ Type-C នេះនៅមាននៅលើកុំព្យូទ័រ MacBook អេក្រង់ ១២អ៊ីញ របស់ Apple។ USB Type-C មានលក្ខណៈ ពិសេសអាចឱ្យគេដោតប្រើជាមួយឧបករណ៍បន្ថែមក្រៅ (removable drive) ដោយមិនប្រកាន់ខាង ម្យ៉ាងក៏មានល្បឿនបញ្ជូនទិន្នន័យរហ័សជាងមុនថែមទៀត។
- Windows ស្ថិតនៅលើ USB Drive ងាយស្រួលដាក់តាមខ្លួនប្រភេទកុំព្យូទ័រស្ថិតនៅលើ USB Drive ឬដែលគេហៅថា PC Stick បច្ចុប្បន្នកំពុងមានការអភិវឌ្ឍ ផ្ដល់ភាពងាយស្រួលយកតាមខ្លួន។ PC Stick មានទំហំ និងរូបរាងប្រហាក់ប្រហែលនឹង USB Flash Drive អីចឹង ដូច្នេះគេនឹងងាយស្រួលបើកដំណើរការប្រើប្រាស់នៅគ្រប់ទីកន្លែងឱ្យមានអេក្រង់សម្រាប់តភ្ជាប់។ PC Stick ត្រូវគេផលិតបំពាក់អង្គប្រតិបត្តិ RAM និងមេម៉ូរីដូចកុំព្យូទ័រទូទៅដែរ។ PC Stick ជំនាន់ក្រោយៗ ថែមទៀតអាចប្រើជាមួយអេក្រង់ iPad បានទៀតផង។ កុំព្យូទ័រត្រូវបានឌីហ្សាញពិសេស អាចបត់អេក្រង់បានដោយសេរីក្រុមហ៊ុនកុំព្យូទ័របានសិក្សាអំពីទម្លាប់អ្នកប្រើ ដោយផលិត Laptop ស៊េរីក្រោយៗភ្ជាប់អេក្រង់ងាយស្រួលបត់បានច្រើនកាលៈទេសៈ ជាច្រើនមុំ។ Laptop ខ្លះថែមទាំងអាចឱ្យគេដក keyboard ចេញប្រែរូបរាងកុំព្យូទ័រទៅជាថេប្លេតក៏មាន។
- Laptop មានកម្រាស់រឹតតែស្ដើង ទម្ងន់រឹតតែស្រាលដោយសារបច្ចេកវិទ្យាកាន់តែទំនើប គេបានបង្រួមឧបករណ៍អេឡិចត្រូនិកពីទំហំធំ មកតូច តែមានសមត្ថភាពខ្ពស់ជាងជំនាន់ឧបករណ៍ធំៗទៅទៀត។ ដោយសារតែបែបនេះ ទើបគេបានផលិត និងរចនាម៉ូត Laptop រឹតតែស្ដើង ស្អាត និងមានទម្ងន់ស្រាលៗ ងាយស្រួលយកតាមខ្លួន។
- កុំព្យូទ័រសំបូរបែបនាំឱ្យមានតម្លៃធូរថ្លៃមិនមានអ្វីចម្លែកទេ កាលណាកុំព្យូទ័រកាន់តែមានលក់ច្រើននៅលើទីផ្សារ នោះនឹងនាំឱ្យតម្លៃរបស់វាធូរថ្លៃទៅ តាមនោះដែរ។ ស៊េរីក្រោយដេញស៊េរីមុនៗ ជាហេតុនាំឱ្យស្តុកទំនិញកើនឡើង ម្យ៉ាងអតិថិជនមានជម្រើសច្រើនក្នុងការទិញ ទើបធ្វើឱ្យឈ្មួញបញ្ចុះតម្លៃ។
- កុំព្យូទ័រត្រូវបានផលិតភ្ជាប់សមត្ថភាពខ្ពស់សម្រាប់លេងហ្គេម (Gaming PC)បច្ចុប្បន្នកុំព្យូទ័រសម្រាប់លេងហ្គេម Gaming PC ក៏កំពុងត្រូវបានអភិវឌ្ឍខ្លាំងដែរ។ ដោយសារមើលឃើញអតិថិជនមួយផ្នែកនិយមកម្សាន្តជាមួយហ្គេមកុំព្យូទ័រ ទើបគេផលិតដោយបំពាក់សមត្ថភាពខ្ពស់ CPU ល្បឿនលឿន ហើយ RAM និងក្រាហ្វិកមានទំហំធំ៕