ស្ថាបនិក​ The Virgin Group ដ៏​ល្បី​​លោក Richard Branson៖ «ស្ដាប់​ឲ្យ​ច្រើន​ជាង​និយាយ ព្រោះ​បើ​ស្ដាប់​ខ្លួន​ឯង​និយាយ​ អ្នក​នឹង​មិន​ចេះ​អី​ឡើយ»​



​​«ស្ដាប់​ឲ្យ​ច្រើន​ជាង​និយាយ ព្រោះ​បើ​ស្ដាប់​ខ្លួន​ឯង​និយាយ​ អ្នក​នឹង​មិន​ចេះ​អី​ឡើយ» គឺ​ជា​ពាក្យ​សម្ដី​របស់​លោក​ Richard Branson ដែល​គេ​ស្គាល់​ថា​ជា​ស្ថាបនិក​ The Virgin Group​ ហើយ​ពេល​នេះ​លោក​ជា​មហាសេដ្ឋី មាន​ទ្រព្យសម្បត្តិ​ដល់​ទៅ​៥ ពាន់​លាន​​ដុល្លារ​អាមេរិក​ទៅ​ហើយ​។ ក្នុង​ន័យ​ខាង​លើ​នេះ លោក​ចង់​បង្រៀន​ដល់​មនុស្ស​គ្រប់​គ្នា ឲ្យ​ចេះ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​គេ​ឯង​និយាយ​ឲ្យ​បាន​ច្រើន​។ ពោល​គឺ ស្ដាប់​ឲ្យ​បាន​ច្រើន​ជាង​​និយាយ។​ លោក​បញ្ជាក់​ទៀត​ថា ការ​ដែល​និយាយ​ច្រើន​ពេក​ អ្នក​នឹង​មិន​រៀន​បាន​អ្វី​ឡើយ​ តែ​បើ​អ្នក​ស្ងាត់​ ហើយ​យក​ពេល​​មក​ស្ដាប់​អ្នកដទៃ វិញ មិន​ថា​១​ឬ​២​នាទី​ទេ អ្នក​នឹង​ទទួល​បាន​ចំណេះដឹង​​ថ្មីៗ​។​ ដូច​នេះ បើ​ចង់​កើន​ចំណេះដឹង​ ត្រូវ​ស្ដាប់​គេ​ ឲ្យ​ច្រើន​ជាង​ការ​និយាយ​ខ្លួន​ឯង​៕

​​ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ azquotes

X
5s