បើ​អ្នក​​ហ៊ុមព័ទ្ធ​ដោយ​បំណុល​ច្រើន​ពេក តើ​គួរ​អនុវត្ត​វិធី​អ្វី​ទើប​ឆាប់​សង​គេ​អស់​?​



តាម​ពិត​ទៅ​ គ្មាន នរណា​ម្នាក់​ចង់​នៅ​ជំពាក់​លុយ​គេ សង​មិន​អស់​បែប​នេះ​ទេ​? តែ​នេះ​មក​ពី​អ្នក​​មិន​ចេះ​ពី​របៀប​​ចាត់​ចែង​លុយ​ដើម្បី​មក​សង​គេ​។ បើ​អ្នក​​មាន​គម្រោង​ច្បាស់លាស់​ ថា​ត្រូវ​​រក​លុយ​ និង​គ្រប់គ្រង​លុយ​មក​សង​គេ​របៀប​ម៉េច​នោះ បំណុល​ទាំង​ឡាយ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ឈឺក្បាល​ទៀត​ឡើយ​។ ខាង​ក្រោម​ជា​វិធី​អ្នក​គួរ​សាកល្បង​ អនុវត្ត​៖ ១) លៃលក​ការ​ចំណាយ​របស់​អ្នក​៖ នេះ​គឺ​សំដៅ​លើ​ការ​គ្រប់គ្រង​ខ្លួន​ឯង​។ តើ​រាល់ថ្ងៃ​អ្នក​អាច​​គ្រប់គ្រង​ខ្លួន​ឯង​កុំ​ឲ្យ​ចាយ​ច្រើន​ដល់​ថ្នាក់​ណា​ខ្លះ​? បើ​អ្នក​ចំណាយ​ធ្វើ​មើល​តែ​គ្មាន​ជំពាក់​អ្នក​ណា​សោះ​នោះ លុយ​ដែល​ទុក​សង​គេ​គេ​ប្រហែល​ជា​មិន​គ្រប់គ្រាន់​ឡើយ។ ដូចនេះ​បំណុល​នឹង​កាន់​តែ​យូរ​ទៅ ៗ ហើយ​ការ​ប្រាក់​កាន់​តែ​ច្រើន​ទៅ​ៗ ។​ ​ ហេតុនេះ បើ​សិន​ជា​មិន​ចាំបាច់ អ្នក​គួរ​តែ​កាត់បន្ថយ​ការ​ចំណាយ​លើ​អ្វី​អត់ប្រយោជន៍​ឲ្យ​បាន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ​។​ ២) លក់​របស់របរ​ណា​ដែល​អ្នក​មិន​ត្រូវ​ការ​៖ អ្នក​អាច​ក្រឡេក​មើល​​អ្វីៗ នៅ​ក្នុង​ផ្ទះ​អ្ន ដែល​វា​ហាក់​ដូច​ជា​ធំ​ ចង្អៀត ហើយ​មិន​សូវ​​ជា​សំខាន់ រួច​យក​វា​ទៅ​លក់។​ ពេល​ខ្លះ​វា​អាច​ជួយ​បណ្ដោះ​ទុក្ខ​អ្នក​ដើម្បី​ឆាប់​សង​គេ​ឲ្យ​អស់​ផង​ដែរ។​ ៣) បង្កើន​ប្រាក់​​ចំណូល​​ឲ្យ​លើស​មុន​៖ បើ​អ្នក​អាច​សន្សំ​លុយ​បាន​ច្រើន ហើយ​កាត់​ការ​ចំណាយ​ឲ្យ​តិច អ្នក​ត្រូវ​ងាក​មក​បង្កើន​ប្រាក់​​ចំណូល​ឲ្យ​ច្រើន​​វិញ​។​ តើ​អ្នក​អាច​ចាប់អារម្មណ៍​​ការ​ងារ​ថ្មី​ណា​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​ទេ​? តើ​អ្នក​អាច​ធ្វើ​ការងារ​២​បាន​ទេ​? ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ clark
X
5s