Yahoo កែទម្រង់ Interface ថ្មីលើសេវាកម្មផ្ញើអ៊ីមែលខ្លួនដាក់ឈ្មោះថា Yahoo Mail Pro រួមជាមួយរូប emojis ថ្មីៗទៀត
ថ្មីៗបើ Yahoo Mail មិនសូវមានប្រជាប្រិយភាពក្នុងការប្រើប្រាស់ ប៉ុន្តែក្រុមហ៊ុននៅតែបន្តខិតខំកែលំអ ផ្ដល់បទពិសោធន៍ថ្មីក្នុងការប្រើប្រាស់ដល់អ្នកប្រើសេវាកម្មខ្លួនអស់ជាច្រើនឆ្នាំមកហើយ។ ថ្ងៃនេះ ក្រុមហ៊ុនបានប្រកាសចេញនូវការកែលំអទម្រង់ Interface នៃសេវាកម្មផ្ញើអ៊ីមែលរបស់ខ្លួន ព្រមទាំងមុខងារថ្មីខ្លះៗ ក៏ដូចជាកែលំអលើល្បឿនប្រើប្រាស់ រួមជាមួយសេវាកម្ម ad-free Mail គឺ Yahoo Mail Pro។