បិតា​ក្រុមហ៊ុន​Apple លោកSteve Jobs ៖​«​បង្កើត​អ្វី​មួយ​គឺ​មិន​មែន​គិត​​តែ​​​ស្អាត​នោះ​ទេ ត្រូវ​​គិត​ថា​វា​ដំណើរការ​ល្អ​ឬ​អត់?»​



«​បង្កើត​អ្វី​មួយ​គឺ​មិន​មែន​គិត​​​​លើ​ស្អាត​នោះ​ទេ ត្រូវ​​គិត​ថា​វា​ដំណើរការ​ល្អ​ឬ​អត់?» ​ នេះគឺ​ជា​សម្ដី​របស់​លោក​ Steve Jobs ដែល​ពិភព​លោក​ទទួល​ស្គាល់​គាត់​ជា​បុគ្គល​ដែល​ជោគជ័យ ហើយ​ជា​បិតា ក្រុមហ៊ុន​Apple ដ៏​ធំ​មួយ​លើ​លោក​។ ទោះ​បី​លោក​ ទទួល​មរណភាព​ហើយ​ក្ដី តែ​ពាក្យ​សម្ដី​របស់​លោក​​គឺ​ត្រូវ​បាន​ក្រុមហ៊ុន​ចងចាំ​ និង​អនុវត្ត​ជា​រៀង​រហូត​មក​។ លោក​ចង់​បង្ហាញ​ថា ៖​ «រាល់​ផលិតផល​ណា​ក៏​ដោយ ដែល​​អ្នក​គ្រោង​នឹង​បង្កើត អ្នក​មិន​គួរ​គិត​តែ​ពី​សម្រស់​ខាង​ក្រៅ ថា​ស្អាត​ឬ​មិន​ស្អាត់នោះ​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​ថា តើ​ផលិតផល​នោះ​​ធ្វើ​ការ​យ៉ាង​ណា​? តើ​វា​ល្អ​នឹង​ប្រើប្រាស់​ឬ​ទេ​? តើ​អតិថិជន​ពេញ​ចិត្ត​ ហើយ​ទទួល​យក​បាន​ ពី​ផលិតផល​នោះ​ឬ​ទេ​? »  ចំណែក​ឯ​សម្រស់​ខាង​ក្រៅរបស់​វា អ្នក​មិន​គួរ​យក​វា​មក​ដាក់​ជា​ចំណុច​សំខាន់​​ទី​១​ទេ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ inc

X
5s