Volvo កំពុងធ្វើការជិតស្និទ្ធជាមួយ NVIDIA លើគម្រោងផលិតរថយន្តបើកបរស្វ័យប្រវត្តិ Self Driving Car
តាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ Volvo ផ្ទាល់ ឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តរបស់ស៊ុយអែតនេះ បានកំពុងធ្វើការលើគម្រោងរថយន្តបើកបរស្វ័យប្រវត្តិ រយៈពេលកន្លងមក ហើយពេលនេះ ក្រុមហ៊ុនបានប្រកាសអំពី ការសហការថ្មីជាមួយក្រុមហ៊ុន NVIDIA ដើម្បីជំរុញអភិវឌ្ឍគម្រោង self driving car កាន់តែរលូនទៅមុខ។