ផ្នត់គំនិតសំខាន់ៗទាំងនេះហើយ ធ្វើឲ្យបុគ្គលមានវ័យខ្ទង់ ២០សោះ ជោគជ័យខ្លាំងក្នុងលោកនេះ!
បុគ្គលវ័យក្មេងដែលជោគជ័យខ្លាំងក្នុងជីវិត គឺមានមិនច្រើននោះទេនៅលើលោកនេះ។ ប៉ុន្តែមូលហេតុដែលនាំឲ្យមនុស្សវ័យក្មេងមួយចំនួនជោគជ័យ គឺដោយសារតែពួកគេមានលក្ខណៈពិសេសប្លែកពីមនុស្សទូទៅដែល គ្មាន។
ខាងក្រោមនេះ ជាផ្នត់គំនិតសំខាន់ៗ ដែលបុគ្គលមួយចំនួនជោគជ័យ ចាប់តាំងពីវ័យខ្ទង់២០មក៖
១) ពួកគេមានចក្ខុវិស័យ និង បន្តការស្វែងយល់រហូតយល់ច្បាស់
Mark Zuckerberg ជាយុវជនម្នាក់ ដែលមានភាពឆ្លាតវៃ ជាមួយនឹងចក្ខុវិស័យមួយ ក្នុងការបង្កើតបណ្ដាញសង្គមមួយដែលថ្មី ហើយទាក់ទាញការចាប់អារម្មណ៍ពីមនុស្សទូទៅ។ វាមិនមែនជារឿងងាយស្រួលឡើយ ព្រោះលោកមានវ័យក្មេង ហើយមិនទាន់ដឹងស៊ីជម្រៅនោះឡើយ ប៉ុន្តែដោយសារតែមានចក្ខុវិស័យមួយច្បាស់លាស់ ដូច្នេះហើយលោកបានព្យាយាមស្វែងយល់រហូត អាចបង្កើតFacebook ដែលល្បីល្បាញខ្លាំងនៅពេលបច្ចុប្បន្ន។
ប្រភព៖ www.fastcompany.com[/caption]
២) ប្រែពីការឈឺចាប់ មកជាការជំរុញទឹកចិត្តទៅវិញ
ចាប់តាំងពីពូបង្កើតបានស្លាប់ទៅដោយសារតែជម្ងឺកាចសាហាវនោះ បានធ្វើឲ្យនាង Elizabeth Holmes ឈឺចាប់យ៉ាងខ្លាំងក្នុងជីវិត។ ប៉ុន្តែការឈឺចាប់ដោយសារតែការបាត់បង់ពូជាទីស្រលាញ់នេះមក Elizabeth Holmesមិនបានបាក់ទឹកចិត្តនោះទេ ប៉ុន្តែវាបានជំរុញទឹកចិត្តឲ្យនាងខិតខំ រកវិធីណាដើម្បីអាចសង្គ្រោះជីវិតមនុស្សទូទៅឲ្យបានទៅវិញ។ ការខិតខំនេះ ធ្វើឲ្យនាងទទួលបានលទ្ធផលជាទីពេញចិត្តដោយបច្ចុប្បន្ន នាងក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនTheranos ដែលមានជំនាញផ្នែកវិជ្ជាសាស្ត្រដ៏ល្បីនៅអាមេរិក ជាមួយនឹងទ្រព្យសម្បត្តិពាន់លានដុល្លារ។
ប្រភព៖ www.techtimes.com[/caption]
៣) បណ្ដុះគំនិតច្នៃប្រឌិតមិនចេះចប់៖ Jonathan Koon ជាសហគ្រិនវ័យក្មេងដ៏ជោគជ័យម្នាក់ ដែលមានជំនាញផ្នែករចនារថយន្ត។ បុរសដែលជនជាតិអាមេរិកដែលមានដើមកំណើតចិននេះ បានផ្តល់តម្លៃយ៉ាងខ្លាំងលើគំនិតច្នៃប្រឌិត រហូតអាចក្លាយជាអ្នកជំនាញរចនារថយន្តដ៏ល្បីម្នាក់នៅអាមេរិក។
ប្រភព៖ cobsolutionsgroup.com[/caption]
៤) ពួកគេមិនដែលបាត់បង់ក្តីសង្ឃឹម តែតែងតែខិតខំខ្លាំង ហើយនៅតែអាចអត់ធ្មត់បាន
Bruce Lee ជាតារាភាពយន្តហូលីវូតដ៏ល្បីម្នាក់របស់ហុងកុង ដែលបានឆ្លងកាត់ការលំបាកជាច្រើន ទម្រាំមានកេរ្តិ៍ឈ្មោះល្បីល្បាញ។ លោកមានក្បាច់គុនដ៏អស្ចារ្យ ហើយធ្លាប់ប្រកួតឈ្នះដៃគូខ្លាំងៗជាច្រើន ព្រោះតែលោកមិនដែលបាត់បង់ក្តីសង្ឃឹម ហើយព្យាយាមពុះពារគ្រប់ឧបសគ្គរហូតជោគជ័យទាំងវ័យក្មេង៕
ប្រភព៖ quotesgram.com[/caption]
ដោយ៖ រតនា វិចិត្រ ប្រភព៖ www.lifehack.org