លោក Eric SchmidtអតីតCEOរបស់Google៖ ធាតុសំខាន់ពីរយ៉ាង ដែលកំណត់ពីភាពជោគជ័យរបស់មនុស្សម្នាក់ៗ
លោក Eric SchmidtអតីតCEOរបស់Google និង ជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនAlphabet (ជាផ្នែកមួយរបស់ក្រុមហ៊ុន Google) បានលើកឡើងថា មានភាពជោគជ័យរបស់មនុស្ស គឺ កើតចេញពីធាតុសំខាន់ៗពីរយ៉ាង ទីមួយគឺ ការតស៊ូ និង ទី២ គឺចម្ងល់។
«ការតស៊ូ គឺជាកត្តាមួយដ៏សំខាន់ ដើម្បីឆ្ពោះទៅរកសុភមង្គល និង ភាពជោគជ័យនៅក្នុងជីវិត»។ លោក លោក Eric Schmidtបញ្ជាក់ប្រាប់សារព័ត៌មានCNBCរបស់អាមេរិក។ លោកបញ្ជាក់ថា បើទោះបីជាមានការលំបាក ឬ បញ្ហាអ្វីក៏ដោយ ដរាបណាអ្នកនៅតស៊ូ និង មិនបោះបង់ដោយងាយនោះ អ្នកនឹងអាចសម្រេចបានតាមក្តីប្រាថ្នារបស់ខ្លួន។ ធាតុសំខាន់មួយទៀត ដែលមិនអាចខ្វះបាននោះគឺ ចម្ងល់។
ចម្ងល់នឹងជួយឲ្យមនុស្សអភិវឌ្ឍខ្លួនពីសាមញ្ញជន ទៅជា បុគ្គលអស្ចារ្យបាន ព្រោះថា ការចង់ចេះចង់ដឹងនេះហើយ ដែលធ្វើឲ្យមនុស្សម្នាក់ៗកាន់តែខិតខំស្រាវជ្រាវ និង ស្រាវរកការពិត ដើម្បីស្រាយមន្ទិលរបស់ខ្លួន ដែលប្រៀបដូចជាកាំបិត ដែលកាន់តែសំលៀងកាន់តែមុតល្អ។ សូមបញ្ជាក់ថា Eric Schmidtបច្ចុប្បន្ននេះ មានទ្រព្យសម្បត្តិប្រមាណជាង១១ពាន់លានដុល្លារអាមេរិក ហើយជាប់ចំណាត់ថ្នាក់ទី១១៩ ក្នុងនាមជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងលោក៕
ដោយ៖ រតនា វិចិត្រ