មេរោគកុំព្យូទ័រលើ Mac កំពុងវាយលុកខ្លាំង និងកាន់តែពង្រីកខ្លួនសម្បើម គឺមានដល់ទៅ 250000 malware គិតត្រឹម Q1'2017
មនុស្សជាច្រើន ជឿថា ប្រព័ន្ធប្រតិបត្តិការ Mac OS អាចការពារ ពីការឆ្លងមេរោគ malware បាន ពោលគឺមានសុវត្ថិភាពជាងកុំព្យូទ័រប្រើ Windows។ ជាការពិត កាលពីប៉ុន្មានឆ្នាំមុន កុំព្យូទ័រ Mac គឺអាចរក្សាស្ថិរភាពដំណើរការល្អ គ្មានមេរោគមករាតត្បាតពិតមែន ប៉ុន្តែវាហាក់មានការផ្លាស់ប្ដូរនៅអំឡុងរយៈពេលចុងក្រោយ។ បើតាមរបាយការណ៍ថ្មីនេះ អះអាងថា មេរោគ malware នៅលើម៉ាស៊ីន Mac កំពុងកញ្ជ្រោលឡើង ហើយក៏កំពុងកើនឡើងនៃអត្រាឆ្លងខ្ពស់លើ Mac OS មិនដូចជាពេលមុនទៀតទេ។