​សម្រង់​គតិ​​​​ទាំង​៥​ឃ្លា​ ​ជំរុញ​​​ឲ្យ​អ្នក​​ក្លាយ​ជា​ មនុស្ស​ដែល​ចេះ​«​​​​​​​ផ្ដល់​​តម្លៃ​លើ​ខ្លួន​ឯង​»​



ថ្ងៃ​នេះ​​គេហទំព័រ​Bizkhmer សូម​នាំ​មក​ជូន​​លោក​អ្នក​នូវ​ ​សម្រង់​គតិ​​​​ទាំង​៥​ឃ្លា​ ដែល​ជា​គន្លឹះ​មួយ​ សម្រាប់​ជួយ​ដល់​មនុស្ស​មួយ​ចំនួន​ដែល​​មិន​បាន​ផ្ដល់​​តម្លៃ​ខ្លួន​ឯង​គ្រប់គ្រាន់ ​ហើយ​ព្យាយាម​ដើរ​តាម​គំនិត​ឬ​យោបល់​របស់​អ្នកដទៃ​។ ​យើង​ខ្ញុំ​សង្ឃឹម​ថា ​​​សម្រង់​គតិ​​​​ទាំង​៥​ឃ្លា​នេះ​នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​ ​និង បើក​ចិត្ត​​របស់​អ្នក​​ឲ្យ​​​នឹក​ឃើញ​ថា ​ខ្លួន​ឯង​​ជា​នរណា​ និង មាន​តម្លៃ​ប៉ុណ្ណា​។ ​​​​​​​​​

​១) ​​«​​​​ពេលវេលា​ខ្លី​​​ណាស់ ដូច្នេះ​​កុំ​រស់នៅ​​ក្នុង​​​​ជីវិត​របស់​អ្នកដទៃ​​​ឲ្យ​សោះ​»។ ​ដោយ​​លោក​ ​Steve Jobs

២) ​​«​ត្រូវ​ធ្វើ​ជា​​​ខ្លួនឯង​​​​​ពិតប្រាកដ​​ ​​ហើយ​និយាយ​អ្វី​ដែល​អ្នក​​យល់​ឃើញ​​ថា ត្រឹមត្រូវ ​​​​ព្រោះ​អ្នក​ដែល​​​ប្រកាន់​​​រឿង​នេះ​មិន​សំខាន់​ទេ​ ​ហើយ​អ្នក​​ដែល​​គិត​ថា រឿង​នេះ​​សំខាន់​​ប្រាកដ​​ជា​ស្ដាប់​»។​​ ដោយ​​លោក​ ​Bernard Baruch

៣) ​​«​ត្រូវ​រក​ឲ្យ​ឃើញ​ថា​ខ្លួន​ឯង​ជា​នរណា​ ​​ហើយ​ត្រូវ​ធ្វើ​​វា​​ជាមួយ​គោលបំណង​ច្បាស់លាស់​»។ ​ដោយ​​លោក​ស្រី Dolly Parton

៤) ​​«​ប្រសិន​បើ​អ្នក​មិន​អាច​ស្រលាញ់​ខ្លួន​ឯង​ផង​ តើ​អ្នក​អាច​ស្រលាញ់​អ្នកដទៃ​​យ៉ាង​ដូចម្ដេច​ទៅ​?»​​ ។ ដោយ​ ​លោក​ RuPaul

៥) ​«​​​ហេតុអ្វី​បាន​ជា​ យើង​តែងតែ​បារម្ភ​​ពី​អ្វី​ដែល​​ មនុស្ស​ជាច្រើន​គិត​អំពី​​យើង​ តើ​យើង​ពិត​ជា​មាន​​​​​ការ​ជឿជាក់​លើ​គំនិត​អ្នកដទៃ​ច្រើន​ជាង​គំនិត​ខ្លួន​ឯង​មែន​ទេ​»។

 

​ដោយ​ ​​លោក​Brigham Young៕ ​​

ប្រភព៖ www.goalcast.com & www.keepinspiring.me  

X
5s