Hacker អះអាងលុកលុយឃើញ Source Code របស់ Windows 10 ទំហំដល់ 32TB និងបានទម្លាយចែកគ្នាមើលលើអនឡាញ
ថ្មីៗនេះ Hacker បានអះអាងថា ខ្លួនមានសមត្ថភាពអាចវែកមើលកូដ នៃប្រព័ន្ធសូហ្វ៊ែរ Windows 10 របស់ Microsoft បាន ហើយនិងបាន ទម្លាយចេញនៅលើអនឡាញថែមទៀត។ នេះបើតាមសេចក្ដីរាយការណ៍ដំបូងពីគេហទំព័រអង់គ្លេស Register។
ការធ្វើឱ្យបែកធ្លាយកូដសម្ងាត់នេះ គឺមានទំហំយ៉ាងធំរហូតដល់ជាង 32 terabytes ដែលរួមមានទាំង Source Code នៃ Windows 10 និងកូដដទៃទៀត ដែលត្រូវបានប្រើសម្រាប់ការងារផ្ទៃក្នុងនៅ Microsoft។ ហើយនេះ ក៏មានការអះអាងពី Microsoft ផ្ទាល់ ទៅលើការបែកធ្លាយកូដសម្ងាត់នេះផងដែរ ដែលក្នុងនោះមានកូដពាក់ព័ន្ធ Windows 10 យ៉ាងច្រើន ត្រូវបានប្រើសម្រាប់ឱ្យ Hardware របស់កុំព្យូទ័រដំណើរការ រួមទាំង Driver របស់ built-in USB, Wi-Fi និង Bluetooth ជាដើម។