​កិច្ចការ​ ៨​យ៉ាង ​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​ដើម្បី​អនាគត​



រឿង​រ៉ាវទាំង ៨ ដែល​អ្ន​កគួរធ្វើ​ដើម្បី​អនាគត​របស់អ្នក​៖

១) គួរចំណាយពេលយ៉ាងហោចណាស់មួយម៉ោងក្នុងមួយថ្ងៃដើម្បីធ្វើផែនការងារ។ កំណត់យុទ្ធសាស្ត្រសម្រាប់ខែថ្មី​ ប្រចាំត្រីមាស និងផែនការប្រចាំឆ្នាំ។

២) សរសេរកត់ត្រាចំនួនមនុស្សដែលអ្នកត្រូវទាក់ទងពិភាក្សាដើម្បីកិច្ចការអាជីវកម្មរបស់អ្នកឬដើម្បីមានប្រយោជន៍ដល់កិច្ចការអនាគតរបស់អ្នក។

៣) មុនពេលចូលឆ្នាំថ្មី ត្រូវរៀបចំឯកសាររបស់អ្នកចេញម្ដង។ ត្រូវដឹងថាឯកសារសំខាន់សម្រាប់ឆ្នាំក្រោយ ហើយឯកសារណាមិនសំខាន់មិនចាំបាច់ទុកដើម្បីធ្វើឱ្យកន្លែងធ្វើការរបស់អ្នកមានសណ្ដាប់ធ្នាប់។

៤) សុំដំបូន្មានពីអ្នករួមក្រុមការងាររបស់អ្នក៖ អ្នកណាក៏អ្នកអាចរៀនសូត្របានដែរ។ កុំខ្លាចសួរអ្នកធ្វើការងារជាមួយអ្នកពីការបំពេញការងារប្រចាំថ្ងៃរបស់អ្នក និងដំបូន្មានមួយចំនួន។

៥) ចាប់ផ្ដើមធ្វើខ្លួនជាមនុស្សចូលចិត្តអានកាសែត សារព័ត៌មានអេឡិចត្រូនិក និងអានអត្ថបទស្រាវជ្រាវ។

៦) ធ្វើផែនការបង្កើនពុទ្ធិ៖ ជ្រើសរើសកម្មវិធីបណ្ដុះបណ្ដាលបួនប្រាំ ឬច្រើនជាងនេះដើម្បីបង្កើនពុទ្ធិដែលខ្វះខាតរបស់អ្នក។

៧) សម្អាតអ៊ីមែលរបស់អ្នកចេញម្ដង។ លុបអ៊ីម៉ែលណាដែលគ្មានប្រយោជន៍ចោល ឬលុបអ៊ីមែលដែលអ្នកបានចុះឈ្មោះនៅលើគេហទំព័រផ្សេងៗ ហើយច្រើនតែផ្ញើឱ្យអ្នកអត់ប្រយោជន៍។

៨) កត់ត្រាកំហុសទាំងឡាយដែលលោកអ្នកបានប្រព្រឹត្តឆ្នាំចាស់ ដើម្បីយកវាធ្វើជាមេរៀនសម្រាប់ឆ្នាំក្រោយ៕

ដោយ៖ រតនៈវិភូ

X
5s