ZTE ចេញស្មាតហ្វូនតម្លៃតែជាង $២០០ ភ្ជាប់សុទ្ធតែ Dual Camera និងមាន RAM 4GB ម៉ូដែល Small Fresh 5
ZTE ហាក់ចេញស្មាតហ្វូនច្រើនម៉ូដែលបន្តគ្នា នៅក្នុងខែមិថុនានេះ។ ជាក់ស្ដែងទើបតែដើមខែនេះ ក្រុមហ៊ុនទូរស័ព្ទចិននេះ បានប្រកាសចេញស្មាតហ្វូនស៊េរីខ្ពស់គឺ Nubia Z17 ដែលមាន RAM យក្សដល់ទៅ 8GB និងស្មាតហ្វូនធុនមធ្យមគឺ Nubia M2 Play មាន RAM 3GB។ ចំណែកពេលនេះ ក្រុមហ៊ុនបានបន្តចេញស្មាតហ្វូន Android ស៊េរីថ្មី ម៉ូដែល ZTE Small Fresh 5 ដែលវានឹងត្រូវដាក់លក់លើទីផ្សារចិន មុនគេក្នុងពេលឆាប់ៗខាងមុខ។ ZTE Small Fresh 5 មានអេក្រង់ទំហំ ៥អ៊ីញកម្រិត resolution 1280x720px ហើយបំពាក់ដោយឈីប Qualcomm Snapdragon 425។
ការបំពាក់អង្គប្រតិបត្តិ Snapdragon 425 នេះ ធ្វើឱ្យ Small Fresh 5 អាចឈរត្រឹមជាស្មាតហ្វូនធុនមធ្យមប៉ុណ្ណោះ តែយ៉ាងហោច ក៏វាមាន RAM ទំហំដល់ 4GB ដែលស្មើនឹងស្មាតហ្វូនស៊េរីខ្ពស់ៗជាច្រើននាពេលបច្ចុប្បន្នទៅហើយ។ លក្ខណៈសម្បត្តិ RAM និង Memory ត្រូវបានបែងចែកជាពីរម៉ូដែលផ្សេងគ្នា គឺម៉ូដែល 4GB/32GB និង ម៉ូដែល 3GB/16GB។