លោក Genghis Khan អធិរាជចក្រភពម៉ុងហ្គោល៖ «ទ័ពសត្វលាដែលដឹកនាំដោយតោ នៅតែខ្លាំងជាទ័ពសត្វតោ ដែលដឹកនាំដោយសត្វលា»
«ទ័ពសត្វលាដែលដឹកនាំដោយតោ នៅតែខ្លាំងជាទ័ពសត្វតោ ដែលដឹកនាំដោយសត្វលា» ។ នេះជាពំនោលរបស់ ជិនហ្គីស ខាន់ (Genghis Khan) ( អ្នកខ្លះហៅថា សង់ស៊ី ខាន់) អធិរាជចក្រភពម៉ុងហ្គោល ដែលត្រូវបានពិភពលោកទទួលស្គាល់ថា ជាអធិរាជដ៏ខ្លាំងមួយរួបក្នុងប្រវត្តិសាស្ត្ររបស់ម៉ុងហ្គោល។
ក្នុងឃ្លានេះ លោកចង់បង្ហាញអំពីសារសំខាន់របស់មេដឹកនាំ ក្នុងការធានាអំពីភាពជោគជ័យនៃកិច្ចការក្រុមទាំងមូល។
មេដឹកនាំ គឺ ជាមនុស្សដែលត្រួសត្រាយ និង តម្រង់ទិសដៅដល់ការងារនៃក្រុម ឬ ស្ថាប័ន ព្រោះថា មនុស្សនេះគឺមានសិទ្ធិអំណាចក្នុងការសម្រេចចិត្តធំលើសពីអ្នកដទៃ។ ដូច្នេះហើយ បើមេដឹកនាំខ្សោយ វានាំឲ្យការសម្រេចអន់ ដែលនាំឲ្យក្រុមទាំងមូលត្រូវធ្លាក់ទឹក។ បើទោះបីជា សមាជិកសុទ្ធតែជាមនុស្សខ្លាំងក៏ដោយ តែបើមានមេដឹកនាំខ្សោយ គឺ លទ្ធផលការងារក៏មិនអាចជោគជ័យបានដែរ
អ៊ីចឹងហើយបានជា លោក ជិនហ្គីស ខាន់ថា បើទោះបីជា មានទ័ពសុទ្ធតែជាសត្វតោ ក៏ដោយ បើទ័ពនេះដឹកនាំដោយសត្វលា នោះគឺ គ្មានអ្វីអស្ចារ្យនោះឡើយ។ ដោយឡែក បើទោះបីជា ទ័ពដែលសុទ្ធសឹងតែជាសត្វលាក្តី តែបើមានមេទ័ពជាសត្វតោនោះ ទោះទៅដល់ទីណា ហើយធ្វើកិច្ចការអ្វីក៏មិនងាយបរាជ័យនោះដែរ ព្រោះមេដឹកនាំខ្លាំង នឹងពង្រឹងកូនទ័ពរបស់ខ្លួនឲ្យខ្លាំងជាងមុន។ ចំណែកឯមេដឹកនាំដែលខ្សោយវិញ នឹងបណ្ដុះភាពខ្សោយដល់កូនទ័ពរបស់ខ្លួន បើទោះបីជាកូនទ័ពទាំងនោះ មានសមត្ថភាពខ្ពស់ហើយក្ដី៕
រក្សាសិទ្ធិដោយ : Bizkhmer
រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១២ ៦៦៦ ១០៤
ដោយ៖ រតនា វិចិត្រ