បំភ្លេច iPhone 8 ហើយងាកមកចាប់អារម្មណ៍នឹងស្មាតហ្វូនទំនើប Vivo វិញ នឹងជាស្មាតហ្វូនដំបូងគេបង្កប់ fingerprint នៅក្រោមកញ្ចក់ (Video)
ខណៈ iPhone 8 កំពុងមានចចាមអារ៉ាមពេញទំហឹង អំពីការផ្លាស់ប្ដូរដ៏ខ្លាំង លើរចនាបថ និងល្បីថា អាចផ្លាស់ប្ដូរបច្ចេកទេសនៃការបំពាក់ទ្រនាប់ស្កេនក្រយៅដៃ ឱ្យមកនៅក្រោមកញ្ចក់អេក្រង់ ជាជាងការប្រើនៅលើប៊ូតុង Home។ យ៉ាងណា ទន្ទឹមនេះ ក៏មានដំណឹង អំពីស្មាតហ្វូនរបស់ក្រុមហ៊ុនមួយទៀត គឺ Vivo ដែលមានចចាមអារ៉ាមថា នឹងទំនើបមិនចាញ់ iPhone ហើយមានចំណុចដូចគ្នានេះ គឺបង្កប់ទ្រនាប់ស្កេនក្រយៅដៃក្រោមអេក្រង់ទូរស័ព្ទ។