​វិធី​ ៥​យ៉ាង ​​ដ៏​ឆ្លាតវៃ​បំផុត​របស់​មហាសេដ្ឋី​ ​​ដើម្បី​យក​លុយ​ទៅ​វិនិយោគ​​​​ឱ្យ​ត្រឹមត្រូវ​​



​មហាសេដ្ឋី​ល្បីៗ​ក្នុង​លោក​ មាន​ដូច​ជា​ Warren Buffett, Barbara Corcoran និង​មហាសេដ្ឋី​ជា​ច្រើន​ទៀត​ ​មិន​ចេះ​តែ​ជោគជ័យ​ដោយ​ចៃដន្យ​​​នោះ​ទេ។ ក្រៅ​ពី​​ហ៊ាន​ទទួល​យក​ហានិភ័យ​​ក្នុង​ការ​រកស៊ី​ ពួក​គាត់​សុទ្ធ​តែ​មាន​វិធី​ក្នុង​ការ​វិនិយោគ​យ៉ាង​ត្រឹម​ត្រូវ​បំផុត​ដែរ។ វិធី​ទាំង​ ៥​ខាង​ក្រោម​នេះ​ គឺ​ជា​វិធី​ដ៏​ឆ្លាតវៃ​បំផុត​៖

១) វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​ដែល​អ្នក​ស្គាល់៖

លោក​ Warren Buffett បាន​ថ្លែង​ដូច្នេះ​ថា​ ៖«​ប្រសិន​បើ​​ធ្វើ​​ការ​វិនិយោគ​នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន​​ ហើយ​អ្នក​មិន​ដែល​វិនិយោគ​នៅ​ក្នុង​អាជីវកម្ម​ នោះ​អ្នក​នឹង​មិន​យល់​អ្វី​ទៅ​ជា​អាជីវកម្ម​នោះ​ទេ»។ ​ត្រូវ​តែ​ផ្សារភ្ជាប់​ទៅ​នឹង​ក្រុមហ៊ុន​ និង​ឧស្សាហកម្ម​​ដែល​អ្នក​ស្គាល់​ច្បាស់​ ព្រោះ​ថា​​​​ ហានិភ័យ​វា​នឹង​កើត​ចេញ​​អ្វី​ដែល​អ្នក​មិន​ដឹង​ថា​ ខ្លួន​កំពុង​វិនិយោគ​អ្វី​ហ្នឹង​ឯង។

២)​ វិនិយោគ​​ទៅ​លើ​សំលៀកបំពាក់​៖

អ្នក​ជំនាញ​ខាង​ផ្នែក​អចលនទ្រព្យ​​​និង​ជា​ម្ចាស់​​ក្រុមហ៊ុន​ Barbara Corcoran ​​បាន​​រៀប​រាប់​ថា​ លោក​ស្រី​បាន​ជួល​អាផាត់មិន​គាត់​ដំបូង​នៅ​ឆ្នាំ​១៩៧៣​ ហើយ​គាត់​ប្រមូល​បាន​លុយ​ ៣៦០​ដុល្លារ​ ហើយ​បាន​យក​លុយ​ទៅ​ទិញ​សំលៀកបំពាក់​ថ្មី​មួយ​ឈុត។ លោក​ស្រី​លើក​ឡើង​ដូច្នេះ​ថា​ ៖«​វា​ជា​រឿង​ដ៏​ឆ្លាតវៃ​បំផុត​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​លុយ​ទាំង​នោះ​ព្រោះ​ថា​ ខ្ញុំ​មាន​អារម្មណ៍​ថា​ ​មាន​អំណាច»។ ​ការ​លើក​ឡើង​របស់​លោក​ស្រី​ស្រប​ទៅ​នឹង​ការ​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​លើក​ឡើង​ថា​ ​នៅ​ពេល​ដែល​​បុគ្គលិក​ស្លៀក​សំលៀកបំពាក់​​ស្អាត​ គឺ​ពួក​គេ​អាច​បំពេញ​ការងារ​បាន​ល្អ​ជាង​មុន។

៣) វិនិយោគ​ទៅ​លើ​ផ្ទះ​សម្បែង៖

ការ​ទិញ​ផ្ទះ​ គឺ​ជា​ជំហាន​ដ៏​ត្រឹមត្រូវ​បំផុត​ដើម្បី​ធ្វើ​ឱ្យ​ទ្រព្យសម្បត្តិ​របស់​យើង​កើន​ឡើង។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​​ផ្នែក​ហិរញ្ញវត្ថុ​​លោក​ David Bach។ លោក​បាន​លើក​ឡើង​ដូច្នេះ​ថា​ ៖«​​ប្រសិន​បើ​យុវជន​​​មិន​ទិញ​ផ្ទះ​នោះ​ទេ​ ឱកាស​ដើម្បី​មាន​ទ្រព្យ​សម្បត្តិ​​នៅ​ក្នុង​ប្រទេស​នេះ​ គឺ​តិច​តួច​ឬ​​គ្មាន​តែ​ម្ដង»។ លោក​បន្ត​ថា​ គិត​ជា​មធ្យម​ម្ចាស់​ផ្ទះ​​គឺ​ មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​អ្នក​ជួល​ផ្ទះ​ ៣៨​ដង​ឯណោះ។

៤)​វិនិយោគ​ទៅ​លើ​ខ្លួន​ឯង៖ ​​

មហាសេដ្ឋី​​ ​Grant Cardone ​បាន​លើក​ឡើង​ថា​ «​ការ​វិនិយោគ​ដ៏​ល្អ​បំផុត​ គឺ​ការ​វិនិយោគ​ទៅ​លើ​ខ្លួន​ឯង»។ ការ​ធ្វើ​វិនិយោគ​នេះ​ហើយ​ គឺ​អាច​​ជួយ​ឱ្យ​យើង​គេច​ចេញ​ពី​បំណុល​ បង្កើត​អាជីវកម្ម​បាន​ និង​អាច​ស្វែង​រក​ប្រាក់​ចំណូល​បាន​រាប់​​រយ​លាន​ដុល្លារ។ សម្រាប់​អ្នក​ជំនាញ​រូប​នេះ​ វិនិយោគ​ទៅ​លើ​ខ្លួន​ឯង​គឺ​ចង់​សំដៅ​ទៅ​លើ​ ការ​បណ្ដុះ​បណ្ដាល​ សន្និសីទ សិក្ខាសាលា​​ វគ្គ​សិក្សា​ផ្សេងៗ​ ​និង​កម្មវិធី​អប់រំ​ផ្សេងៗ។

៥)​ វិនិយោគ​ទៅ​លើ​ទំនាក់ទំនង​របស់​អ្នក៖

ការ​យក​ពេល​វេលា​ខ្លះ​ដើម្បី​បាន​ស្គាល់​មនុស្ស​ឱ្យ​បាន​​ច្រើន​ ជា​ពិសេស​ក្រុម​ការងារ​ និង​អ្នក​ធ្វើ​ការ​ជា​មួយ​គ្នា។ ​អ្នក​ជំនាញ​ផ្នែក​បាល់បោះ​អាមេរិក​លោក​ Bill Belichick ​បាន​មាន​ប្រសាសន៍​ថា​ ៖«​វា​មាន​រឿង​ជា​ច្រើន​ដែល​អាច​កើត​ឡើង​នៅ​លើ​ទីលាន។ កីឡាករ​​​មាន​ប្រពន្ធ​ មាន​មិត្តស្រី​ មាន​កូន​ ហើយ​គេ​ម្នាក់​ៗ​មាន​រឿង​ផ្ទាល់​ខ្លួន​ជា​ច្រើន។ រឿង​ទាំង​នោះ​គឺ​នៅ​ជា​មួយ​កីឡាករ​ជា​និច្ច»។ ដូច្នេះ​ត្រូវ​មាន​ពេល​ខ្លះ​ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​យើង​ជិតស្និទ្ធ​ និង​អាច​យល់​ពី​បញ្ហា​រៀង​រាល់​ខ្លួន​ដើម្បី​ជួយ​គ្នា៕​​​​​​​​​​​​​​​​​​​​​

​ដោយ៖ យោធិន

X
5s