ប្រទេសដែលផ្ដល់ប្រាក់បៀវត្សរ៍ខ្ពស់ជាងគេបំផុតដល់គ្រូបង្រៀនថ្នាក់បឋម និងវិទ្យាល័យ
យោងតាមទិន្នន័យដែលចេញផ្សាយដោយអង្គការ សម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ចហៅកាត់ថា OECD បានបង្ហាញពីប្រទេសដែលផ្ដល់ប្រាក់បៀវត្សរ៍ខ្ពស់ជាងគេបំផុតក្នុងលោកដែលប្រទេសភាគច្រើនគឺជាសមាជិកនៃអង្គការនេះតែម្ដង។
ផ្អែកតាមទិន្នន័យដដែលនេះ គេមើលឃើញថា ប្រាក់បៀវត្សរ៍ដំបូងសម្រាប់គ្រូបង្រៀនដែលគ្មានបទពិសោធន៍ទាល់តែសោះ គឺ ៧៩ ០០០ដុល្លារ និងខ្ពស់បំផុតសម្រាប់អ្នកមានបទពិសោធន៍យូរឆ្នាំគឺ ១៣៧ ០០០ដុល្លារ។ ប្រាក់បៀវត្សរ៍សម្រាប់ថ្នាក់បឋមសិក្សា (ខ្ពស់បំផុត)៖
១) លុចហ្សំបួរ៖ ១៣៧ ០០០ដុល្លារ/ឆ្នាំ
២) ស្វីស៖ ៩២ ០០០ដុល្លារ/ឆ្នាំ
៣) អាល្លឺម៉ង់៖ ៧៥ ០០០ដុល្លារ/ឆ្នាំ
៤) កូរ៉េខាងត្បូង៖ ៧៥ ០០០ដុល្លារ/ឆ្នាំ
៥) សហរដ្ឋអាមេរិក៖ ៦៧ ០០០ដុល្លារ/ឆ្នាំ
៦) អូទ្រីស៖ ៦៦ ០០០ដុល្លារ/ឆ្នាំ
៧) ហុឡង់ដ៍៖ ៦៦ ០០០ដុល្លារ/ឆ្នាំ
៨) កាណាដា៖ ៦៥ ០០០ដុល្លារ/ឆ្នាំ
៩) អៀរឡង់៖ ៦៥ ០០០ដុល្លារ/ឆ្នាំ
១០) ជប៉ុន៖ ៦២ ០០០ដុល្លារ/ឆ្នាំ
ប្រាក់បៀវត្សរ៍សម្រាប់ថ្នាក់វិទ្យាល័យ (ខ្ពស់បំផុត)៖
១) លុចហ្សំបួរ៖ ១៣៧ ០០០ដុល្លារ/ឆ្នាំ
២) ស្វីស៖ ១០៣ ០០០ដុល្លារ/ឆ្នាំ
៣) អាល្លឺម៉ង់៖ ៨៤ ០០០ដុល្លារ/ឆ្នាំ
៤) បែលហ្សិក៖ ៧៦ ០០០ដុល្លារ/ឆ្នាំ
៥) កូរ៉េខាងត្បូង៖ ៧៥ ០០០ដុល្លារ/ឆ្នាំ
៦) អូទ្រីស៖ ៧៥ ០០០ដុល្លារ/ឆ្នាំ
៧) សហរដ្ឋអាមេរិក៖ ៦៨ ០០០ដុល្លារ/ឆ្នាំ
៨) ហុឡង់ដ៍៖ ៦៦ ០០០ដុល្លារ/ឆ្នាំ
៩) កាណាដា៖ ៦៦ ០០០ដុល្លារ/ឆ្នាំ
១០) អៀរឡង់៖ ៦៥ ០០០ដុល្លារ/ឆ្នាំ
ដោយ៖ យោធិន