មហាសេដ្ឋី Jack Ma៖ ប្រសិនបើបេក្ខជនដាក់ការងារនោះអាចក្លាយជាថៅកែអ្នកបាននៅ ៥ឆ្នាំក្រោយ ជួលគេទៅ
«ប្រសិនបើបេក្ខជនដាក់ការងារនោះអាចក្លាយជាថៅកែអ្នកបាននៅ ៥ឆ្នាំក្រោយជួលគេទៅ» នេះជាការថ្លែងរបស់មហាសេដ្ឋីល្បីឈ្មោះ Jack Ma ដកស្រង់ចេញពីសារព័ត៌មានចិន South China Morning Post។ ពាក្យមួយឃ្លាគឺត្រូវសារព័ត៌មានខាងលើដកស្រង់ចេញពីវីដេអូរយៈពេលជិត ៤នាទី ដែលនិយាយពីអត្ថបទមួយដែលមានចំណងជើងថា «តើ Jack Ma អាចប្រកួតប្រជែងជាមួយ Bill Gates បានឬទេ?»។ ការថ្លែងរបស់លោក Jack Ma ធ្វើឡើងនៅ Alibaba's Gateway'17 នៅទីក្រុង Detroit រដ្ឋ Michigan។ BizKhmer សូមដកស្រង់ចំណុចមួយគឺ លោក Jack Ma មិនឈប់ធ្វើជាគ្រូបង្រៀននោះទេ។ ហេតុផលនៅពីក្រោយចំណុចនេះ គឺថាលោកបានរៀនពីការបង្រៀននូវចំណុចមួយ ៖«គ្រូតែងតែចង់ឱ្យកូនសិស្សរបស់ខ្លួនជោគជ័យ និងប្រសើរជាងខ្លួននៅពេលអនាគត» ហើយនៅពេលដែលយើងជួលបុគ្គលិក គឺ ត្រូវជួលអ្នកដែលឆ្លាតជាងយើង។ នៅពេលបច្ចុប្បន្ននេះ លោកបានផ្ដល់ដំបូន្មានជាច្រើនដល់អ្នករួមការងារជាមួយលោក។ ចំណុចមួយដែលលោកចង់ឱ្យអ្នកទាំងនោះពិចារណា គឺ៖ «បើ បេក្ខជននោះ អាចក្លាយជាថៅកែយើងបានរយៈពេល ៥ឆ្នាំទៀត គឺជួលគេទៅ»។ សូមទស្សនាវីដេអូទាំងមូលដូចខាងក្រោម៖